គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​ក្នុង​ និង​ជុំវិញ​បរិវេណ​សាលារៀន

2026/04/30 11:06:33 pm        373

តាមបណ្ដាសាលារៀន បានបន្តអនុវត្តវិធានការតឹងរឹង លើការគ្រប់គ្រងសិស្ស ហាម​ប្រាម​មិន​ឱ្យ​ជក់​បារីអេឡិចត្រូនិច នៅក្នុងនិងជុំវិញបរិវេណសាលា។ វិធានការមានទាំងការណែនាំ ការ​ឆែក​ឆេរ​ត្រួត​ពិនិត្យ​ជាក់ស្ដែង និងការធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តិខុសក្នុងករណីរកឃើញថាបានប្រើប្រាស់។

ក្រសួងអប់រំ កាលពិម្សិលម៉ិញនេះបានបញ្ជាក់ជាថ្មី ឱ្យគ្រប់គ្រឹះស្ថានសិក្សាចាត់វិធានការតឹងរឹង លើ​ការ​ហាមប្រាមសិស្សមិនឱ្យជក់បារីអេឡិចត្រូនិក ផលិតផល HTPs ទាំង​ក្នុង និង​ជុំវិញ​បរិវេណ​សាលា​រៀន។​ ភ្ជាប់ជាមួយការក្រើនរម្លឹកជាថ្មីនេះ តាមបណ្ដាសាលារៀន ក៏បានបន្តអនុវត្ត​វិធាន​ការ​តឹងរ៉ឹង​លើ​ការហាមប្រាមសិស្សមិនឱ្យប្រព្រឹត្តិខុស លួចលាក់ជក់បារីអេឡោចត្រូនិក ឬផលិតផល HTPs ​នោះទេ។ ការអនុវត្តនេះ សាលារៀននីមួយៗអាចមានវិធីសាស្ត្រផ្សេងៗគ្នា លើការ​គ្រ​ប់​គ្រង​។

សម្រាប់វិទ្យាល័យ ជាស៊ីមសាមគ្គី ក្រោមការគ្រប់គ្រងរបស់ លោកគ្រូ ផាន់ ណិល ជានាយក​សាលា​បានដាក់ចេញជាវិធានការ ដោយមានទាំងការអប់រំណែនាំពីផលប៉ះពាល់ កា​រ​ត្រួត​ពិ​និត្យ​សិស្ស​ជាក់​ស្ដែង នៅពេលពួកគេចូលមកដល់បរិវេណសាលា និងការធ្វើកិច្ច​សន្យា​ជា​ចាំបាច់​ដោយ​មាន​ការ​ចូលរួមពីអាណាព្យាបាលករណីរកឃើញថា សិស្សបានប្រព្រឹត្តិ​ខុស​លួច​ជក់​បារី​អេឡិច​ត្រូនិក​។

ទន្ទឹមនឹង​ការចាត់វិធានការទាំងនេះ លោកជាគណៈគ្រប់គ្រងសាលា ក៏ស្នើសុំឱ្យ​អាណា​ព្យាបាល​គ្រប់​រូប​ចូលរួមជាចាំបាច់ក្នុងការតាមដាន ត្រួតពិនិត្យកូនផងដែរ។ លោក លើកឡើងថា កិច្ច​ការ​នេះ ​ត្រូវធ្វើរួមគ្នា ដោយសាលាអាចគ្រប់គ្រងនៅពេលសិស្សមកដល់សាលារៀន ហើយ​អាណា​ព្យាបាលត្រូ​វ​ចូលរួមគ្រប់គ្រងនៅពេលកូនៗនៅផ្ទះ។

ក្រសួងអប់រំ ណែនាំដល់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ប្រធា​ន​ការិយាល័យ​អប់រំ​ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ នាយកគ្រឹះស្ថានសិក្សាសាធារណៈ និង​ឯកជន គ្រប់កម្រិត នាយកគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋាន មជ្ឈ​មណ្ឌលសិក្សាសហគមន៍ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទីកន្លែងហ្វឹកហាត់កីឡា និង​ទី​កន្លែងប្រកួតកីឡា ត្រូវរៀបចំ និងអនុវត្តកម្មវិធីអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលាយ តាម​គ្រប់​រូបភា​ព អំពីផលប៉ះពាល់នៃ ការប្រើប្រាស់ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ដល់​បុគ្គលិក​អប់រំ អ្នកសិក្សា អ្នកលេងកីឡា និងសាធារណជន។ លើសពីនេះ ត្រូវហាម​ឃាត់​ការ​ប្រើ​ប្រាស់ ​ការចែកចាយ ការជួញដូរ និងការផ្សាយពាណិជ្ជកម្មគ្រប់រូបភាព នៃបារី អេឡិចត្រូនិក និង​ផលិតផល អេចន៍ ធី ភី ទាំងនៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា អន្តេវាសិកដ្ឋាន មជ្ឈ​មណ្ឌល​សិក្សា​សហគមន៍ ទីកន្លែងបំពេញការងារ ទីកន្លែងហាត់ប្រាណ ទីកន្លែងលេងកីឡា ទី​កន្លែង ហ្វឹកហាត់កីឡា និងទីកន្លែងប្រកួតកីឡា។ មួយវិញទៀត ត្រូវសហការជាមួយមាតាបិតា ឬ​អ្នក​អាណាព្យាបាល បុគ្គលិកអប់រំ អ្នកសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីកំណត់មុខសញ្ញា និង​ទីតាំងចែកចាយ ឬជួញដូរ បារីអេឡិចត្រូនិក និងផលិតផល អេចន៍ ធី ភី ហើយ​រាយ​ការណ៍​ជូន​អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ស្កាត់បានទាន់ពេលវេលា និងអនុវត្តវិធានការ តាម​ច្បាប់​ជា​ធរមាន​។

ពាក់ព័ន្ធនឹង រឿងបារីអេឡិចត្រូនិកនេះ រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០២៥ បាន​ដាក់​ចេញ​បទ​បញ្ជា​ស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការ​ផ្សាយ​ពាណិជ្ជ​កម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុក​ឧបករណ៍​អេឡិច​ត្រូនិច និង​សារ​ធាតុ​គីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងគោលបំណងទប់ស្កាត់ បង្ការ និងដោះ​ស្រាយ​បញ្ហា​ឱ្យ​បាន​ទាន់​ពេលវេលា ព្រមទាំងរក្សាសណ្តាប់ធ្នាប់សង្គម និងការពារសុខភាពសាធារណៈ ជា​ពិសេស​សុខ​ភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm