
បាត់ដំបង៖ គិតចាប់ពីថ្ងៃទី ០៦-០៨ ខែមេសា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីជំនាញបានសហការជាមួយភាគីទាហានថៃ បានទទួលពលករខ្មែរមានចំនួន ៨៥៩នាក់ ក្នុងនោះ ពលករបុរសចំនួន ៤៣២នាក់ ស្រីចំនួន ៣៤៣នាក់ និងក្មេងៗចំនួន ៨៤នាក់ ដែលធ្វើដំណើរឆ្លងដែនជាមួយឪពុកម្តាយ។
មន្ត្រីនគរបាលបានឲ្យដឹងថា ដោយសារលំហូរពលករបន្តចាកចេញពីកន្លែងធ្វើការងារប្រទេសថៃមានចំនួនកើនឡើងជាលំដាប់នេះ អាជ្ញាធរ និងសមត្ថកិច្ចកម្ពុជា -ថៃ បានឯកភាពគ្នាបើកច្រកទ្វារចំនួនពីរដើម្បីទទួលពលករ គឺទីមួយច្រកទ្វាអន្តរជាតិដូង ក្នុងស្រុកកំរៀង និងទីពីរឋិតនៅក្នុងភូមិសាស្ត្រច្រកតំបន់ក្នុងភូមិពោធិជ្រៃ ស្រុកសំពៅលូន ខេត្តបាត់ដំបង ដើម្បីសម្រួល និងបង្កលក្ខណ:ដល់ពលករខ្មែរទាំងអស់ងាយស្រួលចាកចេញក្នុងការវិលត្រឡប់មកស្រុកកំណើតវិញ៕

