សេតវិមានស្ងៀមស្ងាត់ ខណៈចិនបង្កើនឥទ្ធិពលពាណិជ្ជកម្ម មុនកិច្ចប្រជុំកំពូល Trump-Xi

2026/04/30 11:57:41 pm        53

ទីក្រុងប៉េកាំងបានដាក់ចេញច្បាប់ពាណិជ្ជកម្មថ្មី នៅខែនេះ ដែលបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមានក្ដីបារម្ភ និងដែលអ្នកវិភាគ លើកឡើងថា អាចធ្វើឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការកាត់បន្ថយការពឹងផ្អែកខ្សែច្រវាក់ផ្គត់ផ្គង់ លើប្រទេសចិន។

ប៉ុន្តែប្រតិកម្មរបស់រដ្ឋបាលប្រធានាធិបតី លោក Donald Trump បានស្ថិតនៅក្នុងសភាពស្ងាត់ស្ងៀមខុសពីធម្មតា ពោលគឺមន្ត្រីអាមេរិកមិនទាន់បានបង្ហាញការយល់ឃើញជាសាធារណៈ អំពីចំណាត់ការរបស់ទីក្រុងប៉េកាំងនៅឡើយទេ។

ច្បាប់ទាំងនេះ ដែលបានប្រកាសត្រឹមតែប៉ុន្មានសប្តាហ៍ មុនមានជំនួបកំពូលថ្ងៃទី ១៤-១៥ ខែឧសភា ឆ្នាំ២០២៦ រវាងលោកប្រធានាធិបតី Trump និងមេដឹកនាំចិន ស៊ី ជីនពីង (Xi Jinping) បានដាក់មូលដ្ឋានគ្រឹះផ្នែកច្បាប់ សម្រាប់ការដាក់ទណ្ឌកម្មក្រុមហ៊ុនបរទេសដែលស្វែងរកការផ្លាស់ប្តូរប្រភពរបស់ពួកគេចេញពីប្រទេសចិន។

រដ្ឋបាលរបស់លោក Trump បានជំរុញឲ្យក្រុមហ៊ុននានា «កាត់បន្ថយហានិភ័យ» ពោលគឺពឹងផ្អែកលើទំនិញពីប្រទេសចិនឲ្យតិចជាងមុន ហើយចង់គ្រប់គ្រងឡើងវិញលើឧស្សាហកម្មយុទ្ធសាស្ត្រ ក្នុងនោះរួមទាំងរ៉ែសំខាន់ៗ និងឱសថផងដែរ។ ច្បាប់ថ្មីរបស់ទីក្រុងប៉េកាំងជំរុញយ៉ាងមានប្រសិទ្ធភាពឲ្យក្រុមហ៊ុនអាមេរិក និងបរទេសផ្សេងទៀតដើរទិសដៅផ្សេង។

យ៉ាងណាក្ដី ភាពស្ទាក់ស្ទើររបស់រដ្ឋបាលលោក Trump ជុំវិញច្បាប់ថ្មីនេះ ដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មអាមេរិក មើលឃើញថា ជាការបរាជ័យ គឺជាការចាកចេញពីយុទ្ធសាស្ត្រភាពជាដៃគូពាណិជ្ជកម្មទ្វេភាគី ដែលបានកំណត់លក្ខណៈមុនដល់កិច្ចប្រជុំរបស់លោក Trump ជាមួយលោក ស៊ី កាលពីខែតុលាឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm