ក្រសួងការបរទេសចិនគេចវេសមិនឆ្លើយសំនួរពីលោកស្រី Suu Kyi ដោយសង្កត់ធ្ងន់ពីមាគ៌ាអភិវឌ្ឍន៍របស់មីយ៉ាន់ម៉ា

2026/05/01 12:36:53 am        24

 ក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទីក្រុងប៉េកាំងគាំទ្រមីយ៉ាន់ម៉ាឲ្យជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ដែលស័ក្តិសមនឹងកាលៈទេសៈផ្ទាល់ខ្លួនរបស់ពួកគេ ពេលសួរថាតើការជាប់ឃុំរបស់អតីតមេដឹកនាំជាប់ឃុំឃាំងលោកស្រី Aung San Suu Kyi មានបានលើកឡើងដែរឬទេ អំឡុងជំនួបរវាងលោករដ្ឋមន្រ្តីការបរទេស Wang Yi និងមេដឹកនាំមីយ៉ាន់ម៉ាលោក Min Aung Hlaing ។

 អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនគាំទ្រឲ្យមីយ៉ាន់ម៉ា បន្តមាគ៌ាអភិវឌ្ឍន៍ដែលស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ។

 លោកថា ចិនគាំទ្រភាគីទាំងអស់នៅមីយ៉ាន់ម៉ា ឲ្យសម្រេចបានសន្តិភាពទូលំទូលាយ រឹងមាំ និងយូរអង្វែងជាងនេះ និងការផ្សះផ្សារជាតិ ។

 នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ ក្រុមមេធាវីរបស់លោកស្រី Suu Kyi និយាយថា លោកស្រីត្រូវបាន កាត់បន្ថយ ១ភាគ ៦នៃការកាត់ទោសរបស់លោកស្រី ដែលជាផ្នែកមួយនៃការលើកលែងទោស និងជាការសម្រាលទោសលើកទី ២ ក្នុងរយៈពេល ២សប្តាហ៍ ។

 ពួកគេបន្តថា ម្ចាស់ជ័យលាភីណូបែលសន្តិភាពរូបនេះ ដែលជាប់ឃុំចាប់តាំងពីត្រូវបានយោធាផ្តួលរំលំអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១នោះ បច្ចុប្បន្នត្រូវនៅជាប់ពន្ធនាគាររយៈពេល ១៨ឆ្នាំទៀត ។

 ការសម្រាលទោសនេះ បានកើតមាន ក្រោយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ជួបជាមួយមេដឹកនាំរបបសឹកប្រែក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ាលោក Min Aung Hlaing នៅទីក្រុងណៃពិដោ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលជាការឈប់សំចតចុងក្រោយនៃដំណើរទស្សនកិច្ចរយៈពេល ១សប្តាហ៍របស់លោកទៅកាន់បណ្តាប្រទេសចំនួន ៣នៅអាស៊ាន ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        15
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        81
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm