របាយការណ៍៖ នាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford នឹងចេញពីមជ្ឈិមបូព៌ា «ប៉ុន្មានថ្ងៃខាងមុខ»

2026/05/01 12:59:22 am        62

នាវាផ្ទុកយន្តហោះ USS Gerald R. Ford (Ford) របស់សហរដ្ឋអាមេរិក គ្រោងនឹងចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយធ្វើដំណើរត្រឡប់ទៅមូលដ្ឋានវិញ នៅ «ប៉ុន្មានថ្ងៃខាងមុខ» ខណៈដែលការចរចាសន្តិភាពជាមួយអ៊ីរ៉ង់ នៅតែជាប់គាំង។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ (ទី២៩ ខែមេសា ឆ្នាំ២០២៦)។

សារព័ត៌មាន Washington Post ដោយសំអាងដល់មន្ត្រីអាមេរិកជាច្រើនរូប បានរាយការណ៍ថា នាវា Ford ជានាវាមួយគ្រឿង ក្នុងចំណោមនាវាផ្ទុកយន្តហោះ ៣គ្រឿង ដែលកំពុងត្រូវបានដាក់ពង្រាយ នៅតំបន់មជ្ឈិមបូព៌ា ត្រូវបានគេរំពឹងថា នឹងទៅដល់កំពង់ផែមូលដ្ឋានរបស់ខ្លួន នៅរដ្ឋ Virginia នាពាក់កណ្តាលខែឧសភា បន្ទាប់ពីមាននូវរយៈពេលបំបែកកំណត់ត្រា ៣០៩ថ្ងៃ ដែលជារយៈពេលដ៏យូរបំផុត សម្រាប់ការដាក់ពង្រាយនាវាផ្ទុកយន្តហោះទំនើបណាមួយរបស់អាមេរិក។

ការចាកចេញរបស់នាវា Ford នឹងទុកឲ្យនាវា USS George H.W. Bush និង USS Abraham Lincoln ប្រតិបត្តិការនៅក្នុងសមុទ្រអារ៉ាប់ ជាកន្លែងដែលកងទ័ពជើងទឹក បានអនុវត្តការបិទខ្ទប់ដោយសហរដ្ឋអាមេរិក ដែលកំណត់គោលដៅលើនាវាដែលដឹកប្រេង ឬទំនិញពីកំពង់ផែអ៊ីរ៉ង់។

បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះរបាយការណ៍របស់សារព័ត៌មាន The Washington Post ប៉ុន្តែបានសរសេរនៅលើវេទិកាបណ្ដាញសង្គម X កាលពីយប់ថ្ងៃពុធថា «នាវាចម្បាំង USS Gerald R. Ford (CVN 78) បន្តធ្វើប្រតិបត្តិជាធម្មតា ដោយមានហោះហើរចេញចូលជាប្រចាំ ខណៈពេលដែលកំពុងធ្វើនាវាចរណ៍ នៅក្នុងសមុទ្រក្រហម»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        2
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm