ព្រះរាជអំណោយ ហ្លួងម៉ែ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ នៅស្រុកកោះញែក និងស្រុកកែវសីមា

2022/04/09 08:59:53 pm        267

ភ្នំពេញ​៖ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ តាមរយៈសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រួមមានអណ្ដូងទឹកស្អាតចំនួន៣ ស្ថានីយ៍លាងដៃចំនួន៧ និងបង្គន់អនាម័យចំនួន១ខ្នងមាន៤បន្ទប់ ត្រូវបានប្រគល់ជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងវិទ្យាល័យចំនួន១ និងសាលាបឋមសិក្សាចំនួន៦ នៅស្រុកកោះញែក និងស្រុកកែវសីមា។

ពិធីប្រគល់ និងទទួលព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមនេះប្រារព្ធធ្វើនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២នេះ ក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក ដោយបានការអញ្ជើញជាអធិបតីពីសំណាក់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ឯកឧត្តមឧកញ៉ា អ៊ឹង ស៊ីតាតវិរៈ ប្រធានកិត្តិយស   សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងឯកឧត្តម សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស លោកជំទាវ មែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលសម្ដេចតែងតែមានក្ដីនឹករលឹក និងការអាណិតអាសូរជានិច្ច ចំពោះបងប្អូនគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋដែលជួបការលំបាក។

ជាមួយគ្នានេះ លោកជំទាវ បានលើកឡើងថា «ក្នុងឱកាសពិធីចម្រើនជន្មាយុសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២១ ហ្លួងម៉ែជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យផ្ទាល់ព្រះអង្គ ចំនួន២ម៉ឺនដុល្លារអាម៉េរិកជូន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ហើយដោយមើលឃើញពីការលំបាក និងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងសាលា និងតាមសហគមន៍នៅឆ្ងាយដាច់ស្រយាល ទើបសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចយកព្រះរាជទ្រព្យទាំងនោះ មកជីកអណ្ដូងទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងស្រុកកោះញែក និងស្រុកកែវសីមា នេះ។ ទន្ទឹមនឹងនេះក្នុងបរិបទនៃជំងឺកូវីដ-១៩ផង ហើយស្របពេលនឹងការបើកសាលាឱ្យសិស្សបានចូលរៀនសូត្រឡើងវិញ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក៏បានសម្រេចឱ្យមានការសាងសង់ស្ថានីយ៍លាងដៃជូនដល់សាលាចំនួន៧ នៅស្រុកកោះញែក និងស្រុកកែវសីមា សម្រាប់ការប្រើប្រាស់តាមតម្រូវការ ក្នុងការលើកកម្ពស់សុខភាពអនាម័យ និងចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩។»

លោក ទូច សុគន្ធ នាយកវិទ្យាល័យ ហ៊ុន សែន កោះញែក ជំនួសមុខឱ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានសម្តែងនូវក្តីរំភើបរីករាយនិងពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្រៃលែង ដោយបានទទួលនូវសមិទ្ធផលថ្មីស្រឡាង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ហ្លួងម៉ែ នរោត្ត មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាតាមរយៈ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នូវអណ្ដូងចំនួន១កន្លែង បំពាក់ដោយម៉ូទ័របូមស្វ័យប្រវត្តិ ស្ថានីយ៍លាងសម្អាតដៃ ចំនួន៣កន្លែង និងបន្ទប់ទឹកអនាម័យ១ខ្នង ចំនួន៤បន្ទប់ ព្រមទាំងសូមថែរក្សាសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែងតទៅ។

សូមជម្រាបជូនថាក្នុងឱកាសនោះ ក៏មានការប្រគល់វត្ថុអនុស្សាវរីយ៍មួយចំនួន ដែលមានដូចជាសៀវភៅសរសេរ ប៊ិក សាប៊ូដុំ និងថវិកាមួយចំនួន ជូនដល់សិស្សានុសិស្សដែលបានចូលរួមក្នុងពិធី និងជូនដល់សាលាចំនួន៥ក្នុងស្រុកកោះញែក និងសាលាចំនួន២ ក្នុងស្រុកកែវសីមាផងដែរ។ ដោយឡែកស្ត្រីមានផ្ទៃពោះ ស្ត្រីទើបសម្រាលកូនរួចចំនួន១០គ្រួសារ ដែលមានវត្តមាននាឱកាសនោះ ក៏ទទួលបានអំណោយមនុស្សធម៌រួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១កញ្ចប់ និងថវិកា ៥ម៉ឺនរៀលទៀតផង៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm