អ៊ុយក្រែនកំពុងស្វែងរកសេចក្ដីលម្អិត អំពីការស្នើបទឈប់បាញ់ថ្ងៃទី៩ ខែឧសភារបស់រុស្ស៊ី

2026/05/01 01:32:32 am        46

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅថ្ងៃព្រហស្បតិ៍ (ទី៣០ ខែមេសា ឆ្នាំ២០២៦) នេះ បាននិយាយថា ទីក្រុងគីវនឹងស្នើសុំទីក្រុងវ៉ាស៊ីនតោននូវសេចក្ដីលម្អិតបន្ថែម អំពីការស្នើរបស់វិមានក្រឹមឡាំង សម្រាប់បទឈប់បាញ់នៅថ្ងៃទី៩ ខែឧសភា ជាពេលដែលរុស្ស៊ីរៀបចំពិធីរំលឹកខួបសង្គ្រាមលោកលើកទី២ ទ្រង់ទ្រាយធំ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាមេរិក លោក Donald Trump នៅមួយថ្ងៃមុននោះ មេដឹកនាំរុស្ស៊ី លោក Vladimir Putin បានធ្វើសំណើផ្អាកការប្រយុទ្ធគ្នា នៅក្នុងការឈ្លានពានរបស់លោក លើអ៊ុយក្រែន ដែលមានរយៈពេល ៤ឆ្នាំហើយ។ វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក Trump គាំទ្រការធ្វើបែបនេះ។

លោក Zelenskyy បានសរសេរនៅលើបណ្ដាញសង្គមថា លោកបានណែនាំសមាជិកក្រុមរបស់លោកឲ្យមានសេចក្ដីលម្អិតបន្ថែមទៀត ដោយបញ្ជាក់ថា អ៊ុយក្រែនចង់បញ្ចប់សង្គ្រាម នៅទីបំផុត។ លោក Zelenskyy បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យើងនឹងបញ្ជាក់ឲ្យបានច្បាស់ថា តើមានពាក់ព័ន្ធជាមួយអ្វីឲ្យពិតប្រាកដ ពោលគឺទាក់ទងនឹងសន្តិសុខ ២-៣ម៉ោង សម្រាប់ព្យុហយាត្រា នៅទីក្រុងមូស្គូ ឬអ្វីផ្សេងទៀត»។

លោកបានបន្ថែមថា៖ «សំណើរបស់យើង គឺជាបទឈប់បាញ់រយៈពេលវែង សន្តិសុខដែលអាចទុកចិត្តបាន និងដែលត្រូវបានធានា សម្រាប់ប្រជាជន និងសន្តិភាពយូរអង្វែង។ អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការឆ្ពោះទៅរកដំណើរការនេះ នៅក្នុងទម្រង់ណាមួយ ប្រកបដោយភាពថ្លៃថ្នូរ និងមានប្រសិទ្ធភាព»។

ចំណុចសំខាន់នៃការប្រារព្ធពិធីថ្ងៃទី៩ ខែឧសភារបស់រុស្ស៊ី ជាធម្មតា គឺជាការបង្ហាញដ៏ខ្លាំងក្លានៃអំណាចយោធារបស់រុស្ស៊ី ដោយមានព្យុហយាត្រាឆ្លងកាត់ទីលានក្រហម ក្រោមអធិបតីភាពរបស់លោក Putin។ តែរុស្ស៊ីបានប្រកាសនៅសប្តាហ៍នេះថា គ្មានគ្រឿងយុទ្ធោបករណ៍ណាមួយ នឹងត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍នេះនោះទេ ជាវិធានការបង្ការមួយ ដោយគិតដល់ការគំរាមកំហែងវាយប្រហារសងសឹកពីសំណាក់អ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm