លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ

2026/05/01 03:28:48 am        71

 ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថា រដ្ឋបាលរបស់លោកនឹងបញ្ចេញព័ត៌មានយ៉ាងច្រើនរបស់ថាសហោះ ក្នុងពេលដ៏ខ្លីខាងមុខនេះ ។

 លោក Trump បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ពេលរូបលោកជួបនៅឯសេតវិមានជាមួយអវកាសយានិកបេសកកម្ម Artemis II ដែលបានធ្វើដំណើរបំបែកកំណត់ត្រានៅជុំវិញឋានព្រះចន្ទកាលពីដើមខែមេសា គឺជាដំណើរលើកដំបូងដោយមនុស្សទៅកាន់តំបន់ជិតឋានព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍កន្លងមកនេះ ។

 លោក Trump និយាយថា លោកគិតថា ពួកយើងនឹងបញ្ចេញឯកសារឲ្យបានច្រើនតាមដែលពួកយើងអាចធ្វើបាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ ។ ពួកយើងនឹងបញ្ចេញច្រើនណាស់ អ្វីៗដែលពួកយើងមិនធ្លាប់មាន ។

 កាលពីថ្ងៃទី ១៧ ខែមេសា លោក Trump និយាយថា រដ្ឋបាលរបស់លោកបានពិនិត្យមើលវត្ថុពាក់ព័ន្ធនឹងថាសហោះដែលបានរកឃើញឯកសារចាប់អារម្មណ៍ជាច្រើន ហើយសំណុំឯកសារដំបូង នឹងត្រូវបញ្ចេញក្នុងពេលដ៏ខ្លីខាងមុខនេះ ។

 កាលពីខែកុម្ភៈ លោក Trumpបានបញ្ជាឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកចាប់ផ្តើមបញ្ចេញឯកសាររដ្ឋាភិបាលស្តីពីថាសហោះ ហើយនិងជីវិតរបស់មនុស្សពិភពផ្កាយ ដោយរូបលោកលើកឡើងពីចំណាប់អារម្មណ៍របស់សាធារណជនចំពោះបញ្ហាមួយនេះ ។

 សមាជិកអវកាសយានិក ៤រូបនៃបេសកកម្ម Artemis II ដែលជាអវកាសយានិករបស់អង្គការណាសាលោក Victor Glover, Reid Wiseman, Christina Koch និងអាវកាសយានិកកាណាដាលោក Jeremy Hansen បានទៅដល់ចម្ងាយឆ្ងាយបំផុតនៅក្នុងទីអវកាសដោយមនុស្ស មុនពេលដែលយាន Orion របស់ពួកគេ ធ្វើដំណើរជុំវិញគន្លងជិតឋានព្រះចន្ទ ។

 ការហោះហើររបស់បេសកកម្ម Artemis II បានធ្វើដំណើរចម្ងាយសរុប ១.១១៧.៥១៥គ.ម នៅតាមគន្លងចំនួន ២របស់ផែនដី ហើយនិងហោះហើរជុំវិញព្រះចន្ទ នៅចម្ងាយប្រហែលជាង ៦.៤០០គ.មពីផ្ទៃព្រះចន្ទ ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        44
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        31
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm