វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង

2026/05/01 03:45:35 pm        269

វត្ថុបុរាណខ្មែរចំនួន ១២២រូប ត្រូវបានយកទៅ​ដាក់តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍​ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦។

ពិធីសម្ពោធពិព័រណ៍មិនអចិន្រ្តៃយ៍នៅប្រទេសចិន ប្រធានបទ៖ Meet Angkor Wat: Treasures from the National Museum of Cambodia ធ្វើឡើង​ក្រោម​វត្ត​មាន​លោក​ជំទាវ​បណ្ឌិត​សភាចារ្យ ​ភឿង សកុណា រដ្ឋមន្ត្រីក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ​និងជាប្រធាន​គណៈ​កម្មាធិការ​អន្តរ​ក្រសួង ​ដើម្បី​សម្រប​សម្រួល វាយតម្លៃ និង​ត្រួត​ពិនិត្យ​វត្ថុ​បុរាណ​ខ្មែរ​ដែល​ត្រូវ​យកទៅ​តាំង​ពិព័រណ៍​នៅ​បរទេស។

សូមរម្លឹកថា កន្លងមកពិព័រណ៍នេះ ធ្លាប់បានដាក់តាំងនៅសារមន្ទីរ South China Sea Museum ខេត្ត​ហៃណាន​អស់រយៈពេលបីខែ ហើយមានភ្ញៀវចូលទស្សនារហូតដល់ ៥១៣,០០០នាក់។ តួ​លេខ​ភ្ញៀវ​នេះ បានបង្ហាញថា ប្រជាជនចិនចាប់អារម្មណ៍ខ្លាំងពីវប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ។ ព្រឹត្តិការណ៍នេះ ឆ្លុះបញ្ចាំង​ពី​ភាព​ជោគ​ជ័យ​នៃ​ការ​ផ្សព្វ​ផ្សាយ​វប្បធម៌​ខ្មែរ​តាម​រយៈ​យន្ត​ការ​នៃ​ការ​ផ្តល់​កម្ចី​រូប​ចម្លាក់ទៅដាក់តាំងបង្ហាញនៅបរទេស។ សកម្មភាពនេះ ជាផ្នែកមួយនៃការផ្សព្វផ្សាយ និង​ស្រូប​ទាញ​ទេសចរចិនមកទស្សនាប្រទេសកម្ពុជានាពេលអនាគត។

ការតាំងពិព័ណ៍នេះ ជាគម្រោងពិព័រណ៍ចល័ត​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​តាម​ទីតាំង​សារ​មន្ទីរ​មួយ​ចំនួន​នៅ​ក្នុងប្រ​ទេសចិន។ ពិព័រណ៍នេះ ធ្វើឡើងតាមរយៈកិច្ច​សហប្រតិបត្តិការ​រវាង​នាយកដា្ឋន​សារ​មន្ទីរ​ Art Exhibitions China​ និងសារមន្ទីរ Meet You Museum ដោយមានការ​គាំទ្រ​ពី​ក្រសួង​វប្បធម៌ និងវិចិត្រ សិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm