ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកម្មករនិយោជិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ

2026/05/01 05:00:54 pm        218

នៅព្រឹកថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកម្មករនិយោជិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លើវិស័យជាច្រើន ជាពិសេសបានចូលរួមការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់តាំងពីឆ្នាំ ១៩៩៩មកដល់បច្ចុប្បន្ននេះ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ទិសដៅ និងបានអនុវត្តជាក់ស្ដែង ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ស្នើដល់រដ្ឋាភិបាលជប៉ុនបន្តជួយកម្ពុជា លើការអភិវឌ្ឍហេរដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធគ្រប់គ្រងចម្រោះទឹកកខ្វក់បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យបង្កើតកំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិបន្ថែមទៀតទេ ប៉ុន្ដែត្រូវជំរុញកំពង់ផែដែលកំពុងមានឱ្យអនុវត្តឱ្យអស់លទ្ធភាព និងបំពេញគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នាទេ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា បច្ចុប្បបន្ន រាជរដ្ឋាភិបាលកំពុងសាងសង់ កំពង់ធ្វើផែពហុបំណង នៅខេត្តកំពង់ឆ្នាំង និងខេត្តក្រចេះ ខណៈរាជរដ្ឋាភិបាលក៏កំពុងសាងសង់ព្រែកជីកហ្វូណនតេជោ ដើមតភ្ជាប់ផ្លូវទឹកសមុទ្រ និងផ្លូវទឹកសាបរបស់កម្ពុជា កាត់បន្ថែយតម្លៃដឹកញ្ជូនតាមផ្លូវគោក។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ណែនាំដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាស្ថាប័នរាជរដ្ឋាភិបាលទាំងអស់ បន្តធ្វើកំណែទម្រង់ស្ថាប័ន កសាងធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារឱ្យស្របទៅនឹងទិសដៅក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាមានបច្ចេកវិទ្យាទំនើប និងធនធានមនុស្សមានប្រសិទ្ធភាពយ៉ាងណាក៏ដោយ ប៉ុន្ដែបើប្រតិបត្តិការការងារនៅស្ថាប័ននោះមានភាពច្របូលច្របល់ ស្មុគស្មាញ ត្រួតគ្នា ក្នុងប្រព័ន្ធការងារ គឺមិនអាចឱ្យស្ថាប័ន ឬការងារនោះរីកចម្រើនបានទេ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (Environmental Impact Assessment - EIA) កន្លែងខ្លះមិនបាច់ធ្វើត្រួតគ្នាទេ ព្រោះប្រភេទការវិនិយោគមួយចំនួនមិនបានប៉ះពាល់ដល់បរិស្ថាន។ សម្ដេចបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនដែលចូលទៅវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចមួយច្បាស់លាស់ គឺមានតំបន់នោះជាអ្នកធានារួចទៅហើយ ដូច្នេះពាក់ព័ន្ធនឹងត្រួតពិនិត្យបរិស្ថានមិនបាច់ធ្វើ EIA ម្ដងទៀត ដើម្បីកាត់បន្ថយការត្រួតពិនិត្យពីរដងជាន់គ្នា។

- សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចប្បន្ននេះរាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ស្ថាប័នរដ្ឋ ដើម្បីកុំឱ្យអនុវត្តការងារត្រួតស៊ីគ្នា កាត់បន្ថយនីតិវិធីស្មុគស្មាញចំពោះអ្នកវិនិយោគ ការធ្វើពាណិជ្ជកម្ម និងវិស័យនានានៅកម្ពុជា និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងធ្វើអាជីវកម្មនៅកម្ពុជា។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ឡើងវិញថា សម្ដេចបានណែនាំដល់ ក្រសួងយុត្តិធម៌, អគ្គស្នងការនគរបាលជាតិ, និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទឱ្យសិក្សាផ្លូវច្បាប់ មិនមែនបង្កើតច្បាប់ថ្មីទេ ដើម្បីបញ្ជូន ឬយកក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានទៅបម្រើការងារនៅតាមសមរភូមិមុខ ដើម្បីជួយការងារនៅតំបន់ព្រំដែន ដូចជាការចាក់លេណដ្ឋាន ឬការងារសំណង់ផ្សេងៗ មិនមែនទៅធ្វើជាកងទ័ព កាន់កាំភ្លើងនោះទេ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សង្គមជាតិមួយរីកចម្រើនទៅបាន គឺត្រូវការធនធានមនុស្សមានសុខភាពល្អរឹងមាំ មានវិន័យ មានឆន្ទះ និងការទទួលខុសត្រូវ។

- សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖«ប្រជាជនគ្រប់រូបត្រូវក្លាយជាធនធានរបស់ជាតិ មិនមែនជាបន្ទុករបស់ជាតិនោះទេ ក្នុងនោះក្មេងទំនើងក៏ដូចគ្នាដែរ មិនត្រូវក្លាយជាបន្ទុករបស់ជាតិទេ»។

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        204

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm