កម្ពុជាត្រៀមអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន

2026/05/01 05:38:14 pm        323

កម្ពុជាត្រៀមដាក់ឱ្យអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន នៃមូលដ្ឋានចំណូលថ្មី ដើម្បីរក្សា កំណើនចំណូលចរន្ត បន្ទាប់គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវ ការ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសជាផ្លូវការ គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប ស្តីពីការពង្រឹងការប្រមូល ចំណូលសារព័ន្ធនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ម្សិលមិញនេះថា ផ្អែកតាមក្របខណ្ឌសាធារណៈឆ្នាំ២០២៧-២០២៩ ដែលទើបត្រូវ បានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅថ្មីៗនេះ, ចំណូលចរន្តឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងមានកំណើនប្រមាណ ៤,៧% ធៀបនិងចំណូលឆ្នាំ២០២៥។ ឯកឧត្តម ថ្លែងថា ទោះបីយ៉ាងនេះក្តី ចំណូលចរន្តឆ្នាំ២០២៦ អាច នឹងមានការថមថយខុសនឹងការព្យាករណ៍ខាងលើ អាស្រ័យទៅការវិវត្តនៃសមភាពការណ៍នៃសង្គ្រាមនៅមជ្ឈមបូព៌ា និងទំហំនៃការប៉ះ ទង្គិចនៃសង្គ្រាមនេះមកលើសកម្មភាពសេដ្ឋកិច្ចជាតិ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្នុងន័យជាជំហរគោលនយោបាយសាធារណៈ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងការប្រឹង ប្រែងកៀគរ និងពង្រីកមូលដ្ឋានចំណូលចរន្តឱ្យបានជាអតិបរិមាថែមទៀត។ ក្នុងស្មារតីនេះ, គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាង អគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប គឺជាគម្រោងដ៏សំខាន់ក្នុងការពង្រឹងប្រមូលចំណូលសារពើពន្ធ គាំទ្រដល់ការអនុវត្តគោល នយោបាយសាធារណៈរបស់រាជរដ្ឋាភិបាល និងការត្រឹមដាក់ឱ្យអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញ មូលធន នៃមូលដ្ឋានចំណូលថ្មី ដើម្បីរក្សាកំណើនចំណូលចរន្ត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ពន្ធលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធននេះ គឺមិនមែនប្រភេទពន្ធថ្មី នោះទេ វាគឺជាមូលដ្ឋានពន្ធថ្មី ដែលបានចែងក្នុងច្បាប់ស្តីពីសារពើពន្ធយូរមកហើយ ហើយក៏ត្រូវបានគិតគូរអនុវត្តតាំងពីរាជរដ្ឋាភិបាល ក្នុងនីតិកាលមុនមកម្លេះ ក៏ប៉ុន្តែដោយសារភាពមិនប្រាកដប្រជានៃសភាពការណ៍តំបន់ និងសកល ព្រមទាំងបញ្ហាប្រឈមនានាដែល កើតមានឡើងជាបន្តបន្ទាប់, រាជរដ្ឋាភិបាលក៏បានសម្រេចពន្យាលើការអនុវត្តនៃការប្រមូលពន្ធទាំងពីរនេះ៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        200
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm