រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ក្នុងស្ថានភាពមិនប្រាកដប្រជាការកែទម្រង់គឺជាការចាំបាច់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច

2026/05/01 05:57:33 pm        154

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា ក្នុងស្ថានភាពដែលមិនទាន់ប្រាកដប្រជា ទាំងនៅផ្នែកខាងក្រៅ និងខាងក្នុង ការធ្វើការកែទម្រង់ពិតជាមានភាពចាំបាច់ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច និងសំដៅរួមចំណែកស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីប្រកាសជាផ្លូវការ គម្រោងសម្ព័ន្ធមេត្រីភាពស្ថាប័ន រវាងអគ្គនាយកដ្ឋានពន្ធដារ និងសហភាពអឺរ៉ុប ស្តីពីការពង្រឹងការប្រមូល ចំណូលសារព័ន្ធនៅកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះថា កម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះកម្មវិធីកែទម្រង់ការរគ្រប់គ្រងសាធារណៈ នៅតែបន្ត ជាការដ្ឋានកែទម្រង់ដ៏សំខាន់ នៅក្នុងយុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺការកែទម្រង់រស់ មិនកែទម្រង់ ស្លាប់ របស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងនោះ កម្មវិធីកែ ទម្រង់មួយនេះ កាន់តែមានភាពចាំបាច់ខ្លាំងឡើងថែមទៀត នៅក្នុងកាលៈទេសៈបច្ចុប្បន្ន ខណៈដែលសភាពការណ៍តំបន់ និងសកល កំពុងប្រែប្រួល ហើយការកែទម្រង់នេះនឹងជួយទប់លំនឹងសេដ្ឋកិច្ច និងសំដៅរួមចំណែកដល់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ស្ថិតក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រទេស ចាប់តាំងពីដើមនីតិកាល ថ្មីនៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្រ្តបញ្ហាកោណដំណាក់កាលទី១ ទន្ទឹមគ្នានិងកម្មវិធីគោល នយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ សំដៅខិតខំជម្នះឱ្យបាននូវបញ្ហាប្រឈម និងសម្របខ្លួននៃការប្រែប្រួលទៅនិង សភាពការណ៍ដែលកើតឡើងជាបន្តបន្ទាប់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា បញ្ហានេះតម្រូវឱ្យរាជរដ្ឋាភិបាលចាត់វិធានការណ៍អន្តរាគមន៍ឱ្យទាន់ពេល និងចំទិសដៅ ប្រកបដោយប្រសិទ្ធភាព, សំដៅម្ខាងបន្តរក្សានៃចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជារួម និងម្ខាងទៀតប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យក្លាយទៅជាកាលានុវត្តភាព តាមរយៈការបន្តពង្រឹងភាពប្រកួតប្រជែង ភាពរឹងមំា និងងភាពធន់ទៅនិងវិបត្តិ ការកែលម្អបរិកាស ធុរកិច្ច ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹកលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក សំដៅជំរុញតភ្ជាប់ខ្សែច្រវាក់ផលិត កម្មក្នុងតំបន់ និងជាសកល និងការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ ការបង្កើតការងារឱ្យបានកាន់តែច្រើន និងការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិឱ្យកាន់តែទូលំទូលាយ៕អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        88
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        262
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm