កាកបាទក្រហមកម្ពុជានាំយកទេយ្យវត្ថុប្រគេនដល់វត្តចំនួនពីរនៅខេត្តមណ្ឌលគិរី

2022/04/10 10:57:16 pm        831

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នាដំណើរបេសកកម្មការងារ នៅក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ លោកជំទាវ ម៉ែន នារីសោភ័គ និងសហការី នៃកាកបាទក្រហមកម្ពុជា បានអញ្ជើញបូជាទៀបធូប ផ្កាភ្ញីថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យទាន ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យចំនួនប្រគេនដល់ វត្តសែនមនោរម្យ និងពុទ្ធមណ្ឌលគិរី ដែលស្ថិតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ព្រះសង្ឃគង់ក្នុងវត្តទាំង២ខាងលើ។ 

បន្ទាប់ពីបានបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន មាតាបិតា និងញាតិការទាំង៧សន្តាន​ដែលបានចែកឋានទៅកាន់បរលោករួចមក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់ព្រះអង្គរួមនឹងគណៈកម្មការអាចារ្យវត្ត ក៏បានជូនពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការជូនដល់ ថ្នាក់ដឹកនាំ នៃកាកបាទក្រហមកម្ពុជាទាំងអស់ ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមទទួលបាននូវសុខភាពល្អ អាយុយឺនយូរ ដើម្បីបន្តជួយឧបត្ថម្ភទ្រទ្រង់ដល់​វិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងរីកចម្រើន ព្រមទាំងដើម្បីបន្តជួយប្រជាពលរដ្ឋ និងអភិវឌ្ឍប្រទេសជាតិជាមួយសម្តេចតេជោ ហ៊ុន សែន ឲ្យកាន់តែរីកចម្រើនថែមទៀតក្រោមម្លប់នៃសន្តិភាព។  

សូមបញ្ជាក់ថា ទេយ្យវត្ថុរបស់កាកបាទក្រហមកម្ពុជាប្រគេនវត្តនីមួយៗរួមមាន ៖ អង្ករ១០០គីឡូក្រាម, មី១កេស, ត្រីខ១កេស ទឹកក្រូច៥កេស, ទឹកបរិសុទ្ធ៥កេស និងបច្ច័យចំនួន ២.០០០.០០០រៀល (ពីរលានរៀល)។ ប្រគេនព្រះចៅអធិការវត្ត២អង្គ មួយអង្គៗបច្ច័យ ១០ម៉ឺនរៀល។ ប្រគេនព្រះសង្ឃ ៦អង្គ នៅតាមវត្តនីមួយៗក្នុងមួយអង្គៗ បច្ច័យ ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm