ចិនជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពក្នុងទំនាក់ទំនង ដោយព្រមានថាតៃវ៉ាន់គឺជាចំណុចហានិភ័យ

2026/05/01 06:37:34 pm        80

រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ ៣០ មេសា សប្ដាហ៍នេះ បានជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពរវាងមហាអំណាចទាំងពីរ និងបានព្រមានថាកោះតៃវ៉ាន់ បានបង្កហានិភ័យធំបំផុត ប៉ុន្មានសប្តាហ៍មុនពេលប្រធានាធិបតីអាមេរិក Donald Trump គ្រោងទៅបំពេញទស្សនកិច្ចទីក្រុងប៉េកាំង។

ក្រសួងការបរទេសចិនបាននិយាយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា ទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនគួរតែការពារស្ថិរភាពដែលរកបានដោយលំបាក នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ 

កិច្ចពិភាក្សានោះក៏បានជជែកគ្នាពីបញ្ហានៅមជ្ឈិមបូព៌ាផងដែរ ជាទីដែលចិនជាដៃគូសំខាន់របស់ទីក្រុងតេអេរ៉ង់ ប៉ុន្តែបានរក្សាគម្លាតរបស់ខ្លួនច្រើន បន្ទាប់ពីលោក Trump បានរួមដៃជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់ ដែលបណ្តាលឱ្យតម្លៃប្រេងសកលកើនឡើងយ៉ាងខ្លាំង។

មន្ត្រីក្រសួងការបរទេសអាមេរិកមួយរូបបានបញ្ជាក់ពីជំនួបតាមទូរស័ព្ទនេះ ហើយបាននិយាយថា ខ្លួនកំពុងរៀបចំដំណើរទស្សនកិច្ចរបស់លោក Trump ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

លោក Trump គ្រោងបំពេញទស្សនកិច្ចប្រទេសចិននៅថ្ងៃទី ១៤ដល់១៥ ខែឧសភាខាងមុខ ដើម្បីជួបពិភាក្សាជាមួយលោកប្រធានាធិបតី Xi Jinping ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មហាសេដ្ឋីមកពីគណបក្សសាធារណរដ្ឋរូបនេះ ទៅកាន់ប្រទេសមហាអំណាចគូប្រជែងរបស់ខ្លួន ចាប់តាំងពីលោកបានវិលត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញកាលពីខែមករា ឆ្នាំ ២០២៥។ 

ក្នុងអំឡុងឆ្នាំដំបូងដែលលោក Trump វិលត្រឡប់ទៅកាន់តំណែងវិញ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានប៉ះទង្គិចគ្នាលើពាណិជ្ជកម្ម និងពន្ធរហូតដល់មានកិច្ចព្រមព្រៀងផ្អាកការដំឡើងពន្ធដាក់គ្នាត្រូវបានប្រកាសកាលពីក្នុងខែតុលាឆ្នាំមុន នៅពេលលោក Trump និងលោក Xi បានជួបគ្នានៅកូរ៉េខាងត្បូង៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm