ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបានរាយការណ៍ថា អ៊ីរ៉ង់កំពុងប្រើប្រាស់បទឈប់បាញ់ជាមួយសហរដ្ឋអាមេរិក ដើម្បីទាញយកអាវុធដែលបានលាក់ទុកកាលពីពេលមុន ឬកប់នៅក្រោមគំនរបាក់បែកនៃការវាយប្រហារ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយ NBC News ដោយដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ និងបុគ្គលពីរនាក់ផ្សេងទៀតដែលដឹងពីបញ្ហានេះថា រដ្ឋាភិបាលអ៊ីរ៉ង់ បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជីកកាយរកមីស៊ីល និងគ្រាប់រំសេវផ្សេងទៀតដែលត្រូវបានលាក់ទុកនៅក្រោមដី ឬកប់នៅក្នុងគំនរបាក់បែកបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

របាយការណ៍នេះបញ្ជាក់ថា មន្ត្រីអាមេរិក ជឿថា អ៊ីរ៉ង់មានបំណងបង្កើតឡើងវិញយ៉ាងឆាប់រហ័សនូវសមត្ថភាពយានដ្រូន និងមីស៊ីលរបស់ខ្លួន ដើម្បីអាចចាប់ផ្តើមការវាយប្រហារនៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump សម្រេចបន្តប្រតិបត្តិការយោធា។