See You Soon ប្ដេជ្ញាខំប្រឹងដល់ទីបញ្ចប់ ទោះសល់ឱកាសស្ដួចស្ដើង ដើម្បីប្រជែងកៅអីវគ្គបន្ដ MPL

2026/05/01 09:46:28 pm        137

ការប្រកួតកីឡាអេឡិចត្រូនិកដ៏ធំ MPL Cambodia រដូវកាលទី១០ នឹងឈានដល់សប្ដាហ៍ទី៤ នៃ​ការប្រកួតជម្រុះវគ្គ Regular Season នាចុងសប្ដាហ៍នេះ ស្របពេលក្រុមនីមួយៗ បាន​ប្ដេជ្ញាប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីឡើងវគ្គបន្ដ ជាក់ស្ដេងក្រុម See You Soon ទោះបីសល់ឱកាសតិចបំផុត តែពួកគេបានប្ដេជ្ញានឹងព្យាយាមដល់ទីបញ្ចប់។

លោក លី គីមហុង គ្រូបង្វឹកអតីតក្រុមជើងឯក ៣សម័យនេះ បានបញ្ជាក់ថា ថ្វីដ្បិតការចាប់ផ្ដើម ៣សប្ដាហ៍កន្លងមក ក្រុមធ្វើមិនសូវបានល្អ តែពួកគេនឹងមិនបោះបង់ការខំប្រឹងឡើយ ហើយក៏គ្មានបំណងរុះរើកីឡាករដែរ ផ្ទុយទៅវិញ ពួកគេចង់រក្សាសមាជិក រហូតដល់រដូវកាលក្រោយ។ សម្រាប់ការប្រកួតសេសសល់ ទោះបីត្រូវជួបក្រុមខ្លាំងៗ តែ See You Soon បានដាក់គោលដៅយកឈ្នះយ៉ាងហោច ២ ឬ ៣ ក្នុងចំណោម ៤ប្រកួត ដើម្បីរក្សាក្ដីសង្ឃឹមតិចតួចរបស់ខ្លួនក្នុងការប្រជែងកៅអីវគ្គ Play-Off។

គួរដឹងថា ឆ្លងកាត់ការប្រកួត ៣សប្ដាហ៍កន្លងមក See You Soon កំពុងឈរលេខ៩ ក្នុងចំណោម ១០ក្រុម និងសល់ ៤ប្រកួតក្នុងដៃ ដោយចុងសប្ដាហ៍នេះ ពួកគេ នឹងត្រូវជួបក្រុម Evil Eye Esports នៅថ្ងៃទី២ និងជួបក្រុម Vigor Apex នៅថ្ងៃទី៣ ខែឧសភា ខណៈ ២ប្រកួតចុងក្រោយ ត្រូវជួបក្រុមកំពូលតារាង Pro Esports នាថ្ងៃទី៨ និងជួបក្រុម Team Flash KH នាថ្ងៃទី១០ ខែឧសភា នៃសប្ដាហ៍ទី៥ ក្នុងព្រឹត្តិការណ៍ MPL Cambodia ឆ្នាំ២០២៦ នេះ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm