រដ្ឋមន្ត្រីសុខាភិបាល ណែនាំមន្រ្ដីឱ្យខិតខំ​កសាង​ការងារ​ល្អ​ដើម្បី​បន្សល់​ទុក​ជា​មរតក​សម្រាប់​ជំនាន់​ក្រោយ

2026/05/01 10:20:31 pm        210

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់​មន្រ្ដី​សុខា​ភិបាល​ឱ្យ​ខិត​ខំ​កសាងប្រវត្តិការងារល្អ គឺឆ្លុះបញ្ចាំងពីខ្លួនឯងដែលបានខិតខំប្រឹងប្រែង និងបន្សល់​ទុក​ជា​មរតក​ សម្រាប់ជំនាន់បន្តបន្ទាប់។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្ដី បានណែនាំបែបនេះក្នុងកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៦ ដើម្បី​ពិនិត្យ​វឌ្ឍន​ភាពការងារ និងរៀបចំផែនការ ការងារបន្ត ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព និង​ស័ក្តិ​សិទ្ធិភាព ក្នុងការអនុវត្តការងារប្រចាំថ្ងៃបន្ថែមទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ក្នុង​ឱកាសនោះ ឯកឧត្តម បានលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកទាំងអស់ ត្រូវ​បន្តយ​កចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន និងកិច្ច​ការ​បម្រើ​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីជាកិត្តិយស និងជាស្នាដៃដល់​មន្ត្រី​សុខាភិបាល​ជំនាន់​ក្រោយ​សិក្សា​ជាគំរូ។ បន្ថែមពីនេះ គ្រប់បណ្តាអង្គភាព ស្ថាប័នចំណុះក្រសួងសុខាភិបាល ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និងតាមដានជាប្រចាំលើប្រព័ន្ធទំនាក់ទំនងបន្ទាន់ (Hotline) នៅ​ក្នុង​អង្គ​ភាព​របស់ខ្លួន ដើម្បីជំរុញក្នុងការឆ្លើយតប និងទទួលការទំនាក់ទំនងឱ្យកាន់តែទាន់ពេលវេលា ប្រកប​ដោយស្មារតីបុរេសកម្ម។

ឯកឧត្តម​សង្កត់ធ្ងន់ពីការប្រើប្រាស់រថយន្តគិលានសង្គ្រោះ នៅតាមមន្ទីរពេទ្យ និងមណ្ឌល​សុខភាព​ ត្រូវពង្រឹងការបម្រើសេវាសុខភាពសង្គ្រោះបឋម ជូនប្រជាពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ​និងប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

ជាទី​បញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាលទាំងអស់ ដែលបានខិតខំចូលរួមបំពេញការងារយ៉ាងសកម្ម ដោយ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ នៅតាមមន្ទីរពេទ្យ និងតាមទីតាំងរៀបចំកម្មវិធីអបអរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ នៅ​ទូទាំង​ប្រទេសកន្លងមកនេះ និងជូនពរមន្រ្តីសុខាភិបាលទាំងអស់ មានសិរីសួស្តី និងទទួលបាន​ជោគ​ជ័យ​ក្នុងភារកិច្ចបន្ថែមទៀតនៅក្នុងឆ្នាំមមីនេះ៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm