កាលពីថ្ងៃព្រហស្បតិ៍ បេសកជនចិនម្នាក់បានចេញការព្រមានខ្លាំងៗអំពីមហិច្ឆតានុយក្លេអ៊ែររបស់ប្រទេសជប៉ុននៅអង្គការសហប្រជាជាតិ ដោយចោទប្រទេសជប៉ុនថាបានប្រជែងនឹងខ្សែបន្ទាត់ក្រហមអន្តរជាតិ និងជំរុញឱ្យរដ្ឋាភិបាលជប៉ុនបញ្ជាក់ពីជំហររបស់ខ្លួន និងបោះបង់ចោលការបង្កើតប្រយោជន៍យោធាជាថ្មី។

នៅក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការមិនរីកសាយអាវុធនៅលើឧបទ្វីបកូរ៉េ លោក Xu Feng ទីប្រឹក្សាផ្នែករំសាយអាវុធនៅបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានប្រឈមនឹងសកម្មភាពនិងវោហាសាស្ត្រថ្មីៗរបស់ប្រទេសជប៉ុនទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។
ដោយលើកឡើងពីឯកសារមានចំណងផ្លូវច្បាប់ ដូចជាសេចក្តីប្រកាសទីក្រុងគែរ(Cairo) សេចក្តីប្រកាសទីក្រុងPotsdam និងឯកសារសន្ធិសញ្ញាចុះចាញ់របស់ជប៉ុន លោក Xu បានសង្កត់ធ្ងន់ថា ប្រទេសជប៉ុនត្រូវតែបានរំសាយអាវុធទាំងស្រុង ហើយត្រូវតែបានហាមឃាត់មិនឱ្យរក្សាសមត្ថភាពណាមួយសម្រាប់ការបំពាក់អាវុធឡើងវិញ។

លោក Xu បាននិយាយថា «ខណៈជារដ្ឋដែលគ្មានអាវុធនុយក្លេអ៊ែរចំពោះសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ ប្រទេសជប៉ុនត្រូវតែគោរពតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួនក្នុងការមិនទទួលយក មិនផលិត មិនកាន់កាប់ និងមិនរីកសាយអាវុធនុយក្លេអ៊ែរ»។