អង្គការ ILO៖ ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅកម្ពុជាមានភាពរីកចម្រើន

2026/05/02 12:03:29 am        153

ការគោរពសិទ្ធិកម្មករ និយោជិត និងកម្មករជំនាញនៅក្នុងប្រទេសកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។ នេះបើតាមការដឹងពីមន្រ្តីជំនាញនៃអង្គការអន្តរជាតិខាងការងារនៅកម្ពុជា ហៅកាត់ថា ILO។

នៅក្នុងពិធីអបអរទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ លោក ទុន សុភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិប្រចាំកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO) បានប្រាប់BTVថា យោងតាមស្ថិតិពីវិទ្យាស្ថានជាតិស្ថិតិ បច្ចុប្បន្ន កម្លាំងពលកម្មមានដល់១០លាននាក់ ដែលជាកម្លាំងស្នូលមួយដ៏សំខាន់ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា និងជួយឱ្យប្រជាជនចាកផុតពីភាពក្រីក្រ ដោយសារពួកគេមានការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាព។

លោកបានបន្តទៀតថា បច្ចុប្បន្ន ការគោរពសិទ្ធិកម្មករ និយោជិត បានជ្រួតជ្រាបច្រើននៅក្នុងកន្លែងធ្វើការ រីឯកម្មកជំនាញវិញ ក៏មានការកើនឡើងជាងបណ្តាឆ្នាំមុនៗដែរ ដែលកាលពីមុនធ្វើតែកសិកម្ម និងកាត់ដេរ ប៉ុន្តែឥឡូវកម្មករជំនាញមានទាំងអេឡិចត្រូនិក រថយន្ត និងជំនាញថ្មីៗទៀត។

គួររម្លឹកដែរថា ទិវាកម្មករអន្តរជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី១ ខែឧសភា ដើម្បីរំលឹកដល់ការតស៊ូ និងការលះបង់របស់កម្មករ កម្មការិនី ក្នុងការស្វែងរកសិទ្ធិការងារ និងលក្ខខណ្ឌការងារសមរម្យ។ សម្រាប់ប្រទេសកម្ពុជា បានចាប់ផ្តើមប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩។ នៅឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៤០ នៃទិវាកម្មករអន្តរជាតិ (១ ឧសភា ១៨៨៦ - ១ ឧសភា ២០២៦) ដែលប្រារព្ធធ្វើឡើងក្រោមប្រធានបទស្តីពី «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»៕ 

អត្ថបទ៖ទូច សោភ័ណ

អត្ថបទដែលទាក់ទង

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        1
យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        53
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm