ដំណោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ នៅតែជាជម្រើសល្អសម្រាប់ពលរដ្ឋ និង សង្គម

2026/05/02 02:03:50 am        180

យន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងភាពឆាប់រហ័ស ក្នុងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ត្រូវបានពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពកាន់តែប្រសើរជាងមុន ប្រសើរក៏ព្រោះតែ រដ្ឋមន្ត្រី មន្ត្រីច្បាប់ជាច្រើនរូប មកពីស្ថានប័នជាច្រើន រួមគ្នាកែតម្រូវយន្តការនេះអោយមានតម្លាភាពជាងមុន។ 

ដើម្បីសម្រេចបាននូវមុំទី៤ គឺ«ការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពនៃច្បាប់ និងប្រព័ន្ធយុត្តិធម៌» ដែលជាយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងយុត្តិធម៌ និងក្រសួងអធិការកិច្ច បានបើកសិក្ខាសាលាថ្នាក់ជាតិ លើកទី១ ស្តីពី «ការធ្វើឲ្យប្រសើរឡើងនូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា»  នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដោយសហការជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តម សុខ សូកេន អនុប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានលើកឡើងថា រាជរដ្ឋាភិបាល បានផ្តោតលើអាទិភាពចំនួន ៦ចំណុច ក្នុងនោះ គឺ «ការជំរុញរៀបចំក្របខណ្ឌច្បាប់ យន្តការសម្របសម្រួល និងផ្សះផ្សាវិវាទទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ» សំដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ បង្ខិតសេវានៃការដោះស្រាយវិវាទដែលមានលក្ខណៈងាយស្រួល និងសម្បូរបែបទៅជិតប្រជាពលរដ្ឋ និងធានាបាននូវ បរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។ ព្រមជាមួយគ្នានេះ សម្តេចធិបតី បានប្រកាសដាក់ចេញនូវវិធានការគន្លឹះចំនួន៥ បន្ថែមទៀត គឺ «ការពង្រឹងនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌» និង បានប្រគល់ភារកិច្ចនេះ ជូនក្រសួងយុត្តិធម៌រៀបចំផែនការសកម្មភាពជាក់ស្តែង សំដៅសម្រេចឱ្យបាននូវកិច្ចការអាទិភាព ៣ ដោយក្នុងនោះ កិច្ចការអាទិភាពទី១ គឺ ការបង្កើត យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីជួយសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ហើយ (អ.ដ.ក.) ដែលត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តម សុខ សូកេន សង្កត់ធ្ងន់លើ យន្តការ នៃការទទួល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា រួមមានទាំងយន្តការ ក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងក្រៅរដ្ឋាភិបាល ដូចជា ក្រសួងអធិការកិច្ច, អ.ជ.ក., អាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី, គណៈកម្មការសុយោដី, មជ្ឈមណ្ឌលជាតិនៃមជ្ឈតការផ្នែក ពាណិជ្ជកម្ម, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬយន្តការដោះស្រាយវិវាទតាមបែបរដ្ឋបាលនៅ ថ្នាក់មូលដ្ឋាន ជាដើម។ យន្តការដោះស្រាយបណ្តឹងរបស់ក្រសួងអធិការកិច្ច និងយន្តការដោះស្រាយវិវាទរបស់ អ.ដ.ក. មានភាពប្រទាក់ក្រឡាគ្នា ក្នុងការចូលរួមចំណែកពង្រឹង ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានបន្ថែមថា ដោយបន្តយកចិត្តទុកដាក់លើយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រាជរដ្ឋាភិបាលនីតកាលទី៧ នៃរដ្ឋសភានេះ បានសម្រេចសម្រួល រចនាសម្ព័ន្ធ និងមុខងារភារកិច្ចរបស់ក្រសួងអធិការកិច្ច ដោយកែសម្រួលនិងដំឡើងពីនាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវ ទៅជាអគ្គនាយកដ្ឋានដោះស្រាយ បណ្ដឹង និងកែសម្រួលមុខងារលើការងារដោះស្រាយបណ្តឹង ទៅជាការទទួលពាក្យបណ្តឹង តវ៉ានិងបណ្តឹងបរិហារអំពីនីតិបុគ្គល និងរូបវន្តបុគ្គលសាធារណៈ ក្នុងក្របខ័ណ្ឌដែនសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលពីគ្រប់មជ្ឈដ្ឋានទាំងអស់ រួមទាំងពិនិត្យបាតុភាពអសកម្មផ្សេងៗពី មជ្ឈដ្ឋាននានាផងដែរ។ ក្នុងក្របខណ្ឌនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា អ.ដ.ក ជាយន្តការមួយ ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm