សារព័ត៌មាន៖ អង្គការណាតូមិនបានពិភាក្សាអំពីការដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់ទេ

2026/05/02 02:43:50 am        36

រដ្ឋជាសមាជិកណាតូមិនកំពុងពិភាក្សាអំពីលទ្ធភាពនៃការកាត់បន្ថយវត្តមានទ័ពអាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ទេ។ នេះបើយោងតាមសារព័ត៌មាន The Daily Telegraph របស់ចក្រភពអង់គ្លេស ដែលបានដកស្រង់ប្រភពនៅក្នុងសម្ព័ន្ធយោធានេះ។

នៅថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញសញ្ញាថា រដ្ឋបាលរបស់លោក កំពុងពិចារណាដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់។ ខណៈពេលដែលមេដឹកនាំអាមេរិក មិនបានពន្យល់ពីមូលហេតុដែលលោកអាចចាត់វិធានការនេះ ការព្រមានរបស់លោក បានកើតឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសម្តែងការរិះគន់ចំពោះប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងអ៊ីរ៉ង់ ដោយនិយាយថា សហរដ្ឋអាមេរិក «ច្បាស់ណាស់» គឺគ្មាន «យុទ្ធសាស្ត្រ»។ ទោះជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Daily Telegraph ការអត្ថាធិប្បាយនេះ បានធ្វើឡើង ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Merz ដែលថា អ៊ីរ៉ង់កំពុងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់ជាមួយនឹងយុទ្ធសាស្ត្រចរចារបស់ខ្លួន។

សារព័ត៌មាននេះ បានសរសេរថា ក្រុមប្រឹក្សាអាត្លង់ទិកខាងជើង  ដែលជាស្ថាប័នធ្វើការសម្រេចចិត្តនយោបាយសំខាន់របស់អង្គការណាតូ រហូតមកដល់ពេលនេះមិនទាន់មានការពិភាក្សាណាមួយទាក់ទងនឹងការដកទ័ពអាមេរិកមួយផ្នែកចេញពីប្រទេសអាល្លឺម៉ង់នៅឡើយទេ។ ទាំងទីក្រុងប៊ែរឡាំង និងទីក្រុងវ៉ាស៊ីនតោន មិនទាន់បានផ្ញើសញ្ញាផ្លូវការណាមួយអំពីលទ្ធភាពនេះនៅឡើយទេ។ 

ក្នុងពេលជាមួយគ្នានេះ ប្រភពព័ត៌មានរបស់កាសែតនេះ បាននិយាយថា សហរដ្ឋអាមេរិកអាចនឹងដាក់ពង្រាយកងទ័ពរបស់ខ្លួនមួយចំនួន ទៅកាន់ដែនដីហ្គ្រីនលែន ( Greenland) រូម៉ានី ប៉ូឡូញ ឬមជ្ឈិមបូព៌ា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        78
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        123
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm