អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់

2026/05/02 03:06:57 am        36

អាជ្ញាធរអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងដោះលែងបុរសប៉ាឡេស្ទីនម្នាក់ដែលត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារកងកម្លាំងអ៊ីស្រាអែលបាញ់ កាលពីជាងពីរសប្តាហ៍មុន។

លោក Qusai Rayyan អាយុ ២៩ឆ្នាំ ត្រូវបានបាញ់ ក្នុងអំឡុងពេលវាយឆ្មក់របស់អ៊ីស្រាអែល នៅក្នុងខេត្ត Salfit នៅភាគពាយ័ព្យនៃតំបន់វេសបែង កាលពីថ្ងៃទី ១៥ ខែមេសា។ ក្រសួងកិច្ចការអ្នកជាប់ឃុំ និងអតីតអ្នកជាប់ឃុំប៉ាឡេស្ទីន បាននិយាយថា លោក Rayyan បានទទួលការវះកាត់ជាច្រើនដង នៅមន្ទីរពេទ្យ Beilinson នៅភាគខាងជើងអ៊ីស្រាអែល ប៉ុន្តែនៅតែសន្លប់ ហើយសុខភាពរបស់លោក នៅតែបន្តចុះខ្សោយ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Wafa របស់ប៉ាឡេស្ទីន។

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៤០នាក់ ត្រូវបានសម្លាប់ដោយអ្នកតាំងលំនៅ ឬទាហានអ៊ីស្រាអែល នៅក្នុងតំបន់វេសបែង ចាប់តាំងពីខែមករាមក។ នេះបើយោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ។

កងកម្លាំងអ៊ីស្រាអែលធ្វើការវាយឆ្មក់ប្រចាំថ្ងៃ និងពេលយប់នៅក្នុងតំបន់វេសបែង ដោយលើកឡើងពីការព្រួយបារម្ភអំពីសន្តិសុខ ក្នុងអំឡុងពេលនោះ ពួកគេចាប់ខ្លួន ឬឆែកឆេរផ្ទះរបស់បុគ្គលដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ឬក្រុមសកម្មប្រយុទ្ធ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm