សហរដ្ឋអាមេរិក នឹងដកកងទ័ពប្រហែល ៥.០០០នាក់ ចេញពីប្រទេសអាល្លឺម៉ង់

2026/05/02 04:16:53 pm        70

យោងតាមការលើកឡើងរបស់មន្ទីរបញ្ចកោណកាលពីថ្ងៃសុក្រ ទី ១ ខែឧសភា បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបញ្ជាឱ្យដកកងទ័ពប្រហែល ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់ក្នុងរយៈពេលមួយឆ្នាំខាងមុខ។ ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានគំរាមកាលពីដើមសប្តាហ៍នេះថា នឹងដកកងទ័ពចេញពីប្រទេសអាល្លឺម៉ង់ដែលជាសម្ព័ន្ធមិត្តណាតូ ក្នុងពេលមានជម្លោះជាមួយអធិការបតីរបស់ប្រទេសនេះ លោក Friedrich Merz ជុំវិញសង្គ្រាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងរំពឹងថា ការដកកងទ័ពនឹងត្រូវបញ្ចប់ក្នុងរយៈពេល៦ទៅ១២ខែខាងមុខ»។

លោក Merz អធិការបតីអាល្លឺម៉ង់ បានក្លាយជាគោលដៅនៃកំហឹងរបស់លោក Trump បន្ទាប់ពីបាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ីរ៉ង់កំពុង «ធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនអាម៉ាស់» នៅតុចរចា។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារថា លោក Merz «គិតថា វាមិនអីទេសម្រាប់ប្រទេសអ៊ីរ៉ង់ក្នុងការមានអាវុធនុយក្លេអ៊ែរ។ លោកមិនដឹងថា លោក Merz កំពុងនិយាយអំពីអ្វីនោះទេ»។

លោក Trump បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុង «សិក្សា និងពិនិត្យឡើងវិញអំពីការកាត់បន្ថយដែលអាចធ្វើទៅបាន» នៃកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ហើយលោកនឹងសម្រេចចិត្តក្នុង «ពេលដ៏ខ្លី»។ ក្នុងអំឡុងអាណត្តិទាំងពីរលើករបស់លោកនៅក្នុងតំណែង លោក Trump បានគំរាមកាត់បន្ថយចំនួនកងទ័ពសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ និងប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបផ្សេងទៀត ដោយនិយាយថា លោកចង់ឱ្យអឺរ៉ុបទទួលខុសត្រូវកាន់តែធំចំពោះការការពារខ្លួន ជាជាងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        99
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        89
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        84

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm