គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា

2026/05/02 06:00:35 pm        231

រយៈពេលជិត១ឆ្នាំមកហើយ ដែលអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការ​គ្នា​​តាមរយៈគម្រោងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា នៅក្នុងក្រុងរុនតាឯកតេជោសែន ដោយបាន​បង្ហាត់បង្រៀនជំនាញចំនួន៥ រួមមាន គំនូរបុរាណ កុលាលភាជន៍ ខ្មុកម្រ័ក្សណ៍ ចម្លាក់ថ្ម និងចម្លាក់ពុម្ព។

លោក គង់ វិបុល គឺជាគ្រូបង្រៀនផ្នែកចម្លាក់ពុម្ព បានឱ្យដឹងថា គម្រោងបណ្តុះបណ្តាលនេះបានចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៦នេះ។ គម្រោងដែល​មានរយៈពេល​មួយឆ្នាំនេះ មានសិក្ខាកាមចូលរួម១៥រូប ហើយភាគច្រើនជាស្រ្តី និងកំពុងរស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ គម្រោងនេះមានបំណងដើម្បីលើកកម្ពស់ អភិរក្សជំនាញមរតកដូនតា និងធ្វើឱ្យពលរដ្ឋក្នុងក្រុងរុនតាឯកតេជោសែន មានជីវភាពល្អប្រសើរ។

គ្រូបង្រៀនផ្នែកសិល្បៈចម្លាក់ពុម្ពរូបនេះបានបញ្ជាក់ថា ចម្លាក់ពុម្ពជាចំណេះដឹងទូទៅមួយដែលក្តោបលើ​ជំនាញចម្លាក់ផ្សេងៗដូចជាចម្លាក់ប្រាក់ ចម្លាក់ស្ពាន់។ល។ ការបង្រៀននេះដំបូងឱ្យ​សិក្ខាកាម​រៀនពីទ្រឹស្តី ការសូនដីឥដ្ឋ ក្រោយមកធ្វើជាម្នាងសិលា។ ក្នុងគម្រោងដែលមានរយៈពេលមួយឆ្នាំនេះ លោក វិបុល បញ្ជាក់ថា ការសិក្សាអនុវត្តត្រឹមការសូនដី និងម្នាងសិលាតែប៉ុណ្ណោះ ហើយលោក ចង់ឱ្យគម្រោងបន្ត​ទៅមួយវគ្គទៀត ដើម្បីឱ្យសិក្ខាកាមរៀន​បាន​គ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅទៅលើចម្លាក់ពុម្ពនេះ។

លោក វិបុល បានកោតសរសើរចំពោះសិក្ខាកាមទាំង១៥រូប ដែលបានខិតខំរៀនសូត្របានល្អប្រសើរ លើជំនាញចម្លាក់ពុម្ពនេះ ត្បិតថាការរៀនមានភាពលំបាកច្រើនក៏ពិតមែន តែតាមរយៈការតស៊ូ ព្យាយាម និងភាពអត់ធ្មត់ ធ្វើឱ្យការរៀនសូត្រពួកគេប្រព្រឹត្តទៅដោយរលូន និងអាចយកចំណេះដឹងទាំងនោះ ទៅអនុវត្តបានមួយកម្រិត។

អ្នកស្រី បុប្ផា មានវ័យ ៣៩ឆ្នាំ ដែលជាសិក្ខាកាមក្នុងគម្រោងបណ្តុះបណ្តាលជំនាញចម្លាក់ពុម្ព បានបង្ហាញមោទនភាពសម្រាប់ខ្លួនឯង ដែលក្លាយពីអ្នកដែលមិនស្គាល់ និងរៀនចម្លាក់ម្នាក់នេះកន្លងមក ជាអ្នកដែលអាចរៀន និងធ្វើចម្លាក់ពុម្ពមួយរូប។ ឆ្លងកាត់ការសិក្សាមួយរយៈមក ស្រ្តីរូបនេះយល់ថា ខ្លួនឯងមាននិស្ស័យ និងចាប់ផ្តើមស្រឡាញ់អាជីពមួយនេះដោយមិនដឹងខ្លួន។ អ្នកស្រីក៏បានបង្ហាញពីអារម្មណ៍រីករាយជាខ្លាំង នៅពេលដែលបានរៀនជំនាញដូនតាមួយនេះ ហើយដែលជាផ្នែកមួយចូលរួមអភិរក្ស ថែរក្សា ក៏ដូចជាដើម្បីទុក​ចែករំលែក​និងបង្រៀនតទៅដល់​កូនចៅជំនាន់ក្រោយៗទៀតកុំឱ្យបាត់បង់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        30
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        135
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm