អ្នកជំនាញច្បាប់អន្តរជាតិ៖ ថៃនឹងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ប្រសិនបើលុបចោល MoU2001 ជាមួយ​កម្ពុជា

2026/05/02 11:40:48 am        203

ភ្នំពេញ៖ អ្នកជំនាញផ្នែកច្បាប់អន្តរជាតិ បានព្រមានថា ថៃកំពុង​ឈាន​ទៅ​រក​ការ​រំលោភ​បំពាន​ច្បាប់​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរចំពោះការបង្ហាញពីចេតនាចង់លុបចោល អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​ស្ដីពី ​«ការទាមទារ សិទ្ធិលើតំបន់ដែនសមុទ្រត្រួតស៊ីគ្នា» ឬហៅថា MoU2001 ដែល​បា​ន​ចុះ​ថ្ងៃ​ទី​​១៨ ខែមិថុនា ឆ្នាំ២០០១។ ទោះបីយ៉ាងណា ជំហររបស់កម្ពុជានៅតែគោរព អនុវត្តទៅ​តាម​ទាំង​ខ្លឹម​សារទាំងស្មារតីរបស់ MoU-2001 ហើយកម្ពុជាប្តេជ្ញា​ស្វះស្វែង​រក​ដោះស្រា​យ​ដោយ​សន្តិ​វិធី និងផ្អែកទៅលើច្បាប់ ក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេស ក្រោមប្រធានបទ៖ តើអន្តរជាតិមើលឃើញបែបណា ចំពោះ​ការ​គោរព​បទ​ឈប់​បាញ់រវាងកម្ពុជា និងថៃ? ជាមួយ BTV លោក អាន ប៉ាស្ទី អ្នកជំនាញ​ច្បាប់​អន្តរជាតិ បានពន្យល់ថា MoU 2001 រវាងកម្ពុជា-ថៃ មិនមែនជាឯកសារ​កំណត់​ព្រំដែន​សមុទ្រ​ផ្លូវ​ច្បាប់​ទេ ប៉ុន្តែជាកិច្ចព្រមព្រៀងនយោបាយសម្រាប់អភិវឌ្ឍរួម នៅតំបន់សមុទ្រ​ដែល​មាន​ការ​ទាមទារ​ត្រួត​ស៊ីគ្នា។

លោក អាន ប៉ាស្ទី បានលើកឡើងទៀតថា ក្រោមច្បាប់អន្តរជាតិ នៃអនុសញ្ញាទីក្រុងវេយេន ការ​លុប MoU មិនអាចធ្វើដោយបង្ខំ ឬ ជាឯកតោភាគីដោយគ្មានមូលហេតុត្រឹមត្រូវបានទេ ខណៈ​កម្ពុជា​មិន​មានការរំលោភ MoU យ៉ាងធ្ងន់ធ្ងរទេ ដូច្នេះ គ្មានមូលហេតុ​ច្បាស់​លាស់​សម្រាប់​ការ​លុប​ឡើយ​។

លោកបន្ថែមថា ដោយឡែក ពាក់ព័ន្ធនឹង ច្បាប់សមុទ្រ បានកំណត់ថា រដ្ឋមានសិទ្ធិអធិបតេយ្យលើដែនសមុទ្ររបស់ខ្លួន ហើយរដ្ឋផ្សេងមិនអាចរំលោភដោយខុសច្បាប់បានឡើយ។ បើយោងតាម មាត្រា ៥៩ នៃ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែកយ៉ាងច្បាស់ថា អាចលុបកិច្ចព្រមព្រៀងចាស់បាន ប្រសិនបើមានកិច្ចព្រមព្រៀងថ្មីមកជំនួស ហើយ ក្នុងមាត្រា ៦០ អនុសញ្ញាទីក្រុងវ្យែង ស្តីពីច្បាប់សន្ធិសញ្ញា(VCLT) បានចែងថា អាចលុបបាន ប្រសិនបើមានការរំលោភយ៉ាងធ្ងន់ធ្ងរពីភាគីម្ខាង។ សរុបមកបើគ្មានលក្ខខណ្ឌទាំងពីរនេះ ការលុបដោយបង្ខំគឺ ផ្ទុយនឹងច្បាប់អន្តរជាតិ។

ក្នុង​កិ​ច្ចសម្ភាសន៍ពិសេសមួយជាមួយទូរទស្សន៍ជាតិកម្ពុជា កាល​ពី​ម្សិល​មិញ​ទាក់​ទង​នឹង​ភាគី​ថៃ​គ្រោង​នឹង​លុប​ជាឯ​ក​តោភាគីនូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ (MoU-2001) រវាង​កម្ពុជា និងថៃ និងគោលជំហរកម្ពុជាក្នុងការការពារអធិបតេយ្យ និង​បូរណ​ភាព​ដែន​សមុទ្រ​កម្ពុ​ជា​នោះ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ បាន​សម្រេច​ដក​ខ្លួនចេញពីអនុស្សរណៈយោគយល់ឆ្នាំ២០០១ ពាក់ព័ន្ធនឹង​តំប​ន់​ត្រួត​ស៊ី​គ្នា​នៅ​ក្នុង​តំបន់​ខ្ពង់​រាបដែនសមុទ្រដែលបានតភ្ជាប់គ្នារវាងកម្ពុជា និងថៃនោះ។ ទោះបីយ៉ាងណា ឯកឧត្តម ប្រាក់ សុខុន បានបញ្ជក់ជំហរថា កម្ពុជានៅតែគោរព អនុវត្តទៅតាម MoU-2001​ទាំង​ខ្លឹម​សារ​ទាំង​ស្មារតី ហើយក្នុងករណីអស់យន្តការ ឬក្របខណ្ឌទ្វេភាគី​នេះ​កម្ពុជា​នឹង​ប​ន្ត​ស្វះស្វែង​រក​នូវ​ច្រក​ទាំង​ឡាយណា ដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកទៅលើច្បាប់៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
2026/05/02 02:41:24 pm        1
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
2026/05/02 02:30:18 pm        1
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
2026/05/02 01:26:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ

2026/05/02 02:41:24 pm
​សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
2026/05/02 02:30:18 pm
​របាយការណ៍៖ មូលដ្ឋានយោធាភាគច្រើនរបស់សអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវរងការខូចខាត ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
2026/05/02 02:23:35 pm
​ទីភ្នាក់ងារជនភៀសខ្លួនUN ព្រមានថាវិបត្តិមជ្ឈិមបូព៌ារារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ
2026/05/02 02:18:19 pm
​ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
2026/05/02 01:26:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/02 04:20:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/30 03:57:40 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/02 03:12:40 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/01 07:07:05 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am