អគ្គមេបញ្ជាការកងទ័ព៖ វិធានការច្បាប់អនុវត្តចំពោះក្មេងទំនើង គឺពិតជាមានសារសំខាន់

2026/05/02 06:57:29 pm        681

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា អ្វីដែលជាគោល ការណ៍​សម្រេច​របស់​សម្ដេច​ធិបតី​ ហ៊ុន ម៉ាណែត ណែនាំស្ថាប័នពាក់ព័ន្ធ សិក្សាផ្លូវច្បាប់ នឹងវិធានការដែលត្រូវអនុវត្ត ចំពោះ​ករណីក្មេងទំនើង ដែលបានប្រព្រឹត្តល្មើសច្បាប់ ដើរអុកឡុកក្នុងសង្គម គឺពិតជាមានសារ សំខាន់ និងជាការត្រឹមត្រូវបំផុត។

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV ថា អ្វីដែលជាគោលការណ៍សម្រេចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែ​នាំ​សិក្សា​ផ្លូវច្បាប់ និ​ងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង គឺពិតជាមានសារសំខាន់ និង​អ្វី​ដែលសម្តេចធិបតីមានប្រសាសន៍ គឺជាការត្រឹមត្រូវបំផុត។ ហើយ​នឹង​រក​កិច្ច​ការងារ​ធ្វើ​ជា​បន្ត​បន្ទាប់​ទៀត​ ដើម្បី​ឲ្យ​គាត់​យល់បានទៅលើកិច្ចការងារដែលត្រូវធ្វើ និងយល់បានទៅលើការអប់រំ និង​មាន​សីលធម៌ខ្ពស់ ហើយគាត់នឹងចូលរួមនៅក្នុងការងារជាមួយនឹងប្រទេសជាតិ ការងារជាមួយសង្គម ពោលនិយាយរួមឲ្យយុវជនមានផលប្រយោជន៍សម្រាប់ប្រទេសជាតិ។ សូម្បីតែក្រុមគ្រួសារគាត់ក៏មានការសប្បាយចិត្តដែរ ហើយជាពិសេសប្រជាជនទូទៅមានការគាំទ្រចំពោះវិធានការច្បាប់ទៅលើក្រុមក្មេងទំនើង។

ទាក់ទងវិធានការច្បាប់សម្រាប់អនុវត្តទៅលើក្មេងទំនើង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថ្លែងប្រាប់ BTV ថា នៅសប្តាហ៍ក្រោយនឹងមានការជួបជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំនៅក្របខណ្ឌនេះឲ្យទទួលបានជោគជ័យ។ មកដល់ម៉ោងនេះ គឺមានវិធានការបីដែលនឹងត្រូវដាក់ឲ្យអនុវត្ត ក្នុងនោះមាន៖ ទី១.ទោសការងារសហគមន៍ (ច្បាប់មានហើយ)។ ទី២. ការភ្ជួរទោសសាកល្បង គឺជាវិធានការមួយដែលតុលាការភ្ជួរទោស តុលាការសម្រេចផ្ដន្ទាទោស ប៉ុន្តែទោសអត់អនុវត្តនោះទេ។ ហើយដាក់កាតព្វកិច្ចដើម្បីអនុវត្តរយៈពេលបីឆ្នាំ ហើយបើសាម៉ីខ្លួនទៅបំពេញការងារបានល្អ គឺមិនដល់៣ឆ្នាំគាត់អាចទទួលបានរបបនឹង។ ទី៣. គឺការដោះលែងដោយមានលក្ខខណ្ឌ ចំពោះទណ្ឌិតដែលកំពុងតែជាប់ទោស អនុវត្តទោសបានចាប់ពី ២ភាគ៣ទៅ គឺច្បាប់អនុញ្ញាតឲ្យមានការដោះលែងដោយមានលក្ខខណ្ឌ។ លក្ខខណ្ឌសម្រាប់ការបំពេញការងារជាប្រយោជន៍សម្រាប់គាត់ផង និងជាប្រយោជន៍ដើម្បីបម្រើឲ្យប្រទេសជាតិផង។

សូមជម្រាបថា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី ១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ , ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ សិក្សាផ្លូវច្បាប់ទាក់ទងរឿងក្មេងៗទំនើង។ ដើម្បីយកក្មេងទំនើងអស់ទាំងនោះទៅជួយដល់សកម្មភាពនៅសមរភូមិជួរមុខ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        124
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        235
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        230

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm