ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា

2026/05/02 07:12:53 pm        270

ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋ​មមន្ត្រី​ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យវះកាត់រោគស្រី្តអង់ដូស្កុបពីកម្ពុជា, រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បាន​មាន​ប្រសាសន៍ថា សម្រាប់សន្និសីទឆ្នាំនេះ យើងបានរៀបចំកម្មវិធីវិទ្យាសាស្រ្ត ដែលមាន​ប្រធាន​បទ​ថ្មី​ៗ​សំបូរបែប និងវាគ្មិនជាតិ អន្តរជាតិ បង្ហាញអំពីបច្ចេកវិទ្យាថ្មីៗស្តីពីអំពី ការវះកាត់​ដោយ​ប្រើ​រ៉ូបូត​ (Robotic Surgery) និង ការវះកាត់ដោយចោះ (Endoscopy/Laparoscopy) ដើម្បី​បង្ហាញ​ថា​តើវិស័យវះកាត់ Endoscopy លើរោគស្រី្តរបស់យើង និងឈានទៅមុខ ហើយសន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី៣ ក្នុងគោលបំណងពង្រីក ពង្រឹងចំណេះដឹង និងការអនុវត្តន៍​ដើម្បី​ធានា​ឲ្យ​ការ​ផ្តល់​សេវា​លើសុខភាពស្រី្តឲ្យកាន់តែប្រសើរ។

ជាមួយគ្នានោះដែរឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគមសម្ភព និងរោគស្ត្រី​វិទ្យា​កម្ពុជា​ បានលើកឡើងដែរថា សេវាវះកាត់រោគស្រី្ត មានដូចជា៖ Laparoscopy – Endoscopy – Surgery គឺជានិន្នាការដែលកំពុងអភិវឌ្ឍខ្លាំង នៅលើសកលលោក ហើយក៏ជា​ដំណើរ​ការ​នៃ​ការ​អភិវឌ្ឍ ជាពិសេសបច្ចេកវិទ្យា និងធនធានមនុស្សសម្រាប់ប្រទេសយើង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​សាស្រ្តា​ចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងថា ក្នុងបរិបទនៃសន្និសីទ​ប្រចាំ​ឆ្នាំ​របស់​សមាគម​គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា គោលដៅចម្បងនៃ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បង្កើន​សមត្ថភាពផ្នែកវះកាត់ដោយចោះរោគស្រី្ត ទៅដល់ក្រុមគ្រូពេទ្យជំនាញ ដែលបម្រើ​សេវា​ផ្នែក​រោគ​ស្រី្ត ដោយមានការចូលរួមពីវាគ្មិនជាតិ និងអន្តរជាតិ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សមត្ថភាព​នៅ​ក្នុង​ការ​វះកាត់រោគស្រី្តនេះ កាន់តែជឿនលឿនទៅមុខ។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ប៉ិច សុធី បានពាំនាំ​នូវ​ប្រសាសន៍​ផ្តាំ​ផ្ញើ​របស់​ឯក​ឧត្តម​សាស្រ្តា​ចា​រ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមឲ្យមន្រី្តសុខាភិបាល ក៏ដូ​ច​ជា​អ្នក​បម្រើ​សេវា​ផ្នែក​សុខាភិបាល​ទាំង​អស់ ត្រូវតែបង្កើននូវសមត្ថភាព រួបរួមសាមគ្គីភាពគ្នា និងសហប្រតិបតិ្តការ​ជា​មួយ​គ្នា ​ពីគ្រប់ផ្នែក ដើម្បីធ្វើយ៉ាងណាឲ្យការបម្រើសេវានេះ កាន់តែល្អប្រសើរ មានប្រសិទ្ធភាព និង​មានសុវតិ្ថភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈទៅអ្នកមកទទួលសេវា៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        95
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        201
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm