កម្ពុជា​ផ្តល់​អនុសាសន៍ និង​សំណូមពរ​ទៅកាន់​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣

2022/04/11 05:36:42 pm        128

​ស៊ីហ្គេម៖ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​ ដែល​រៀបចំ​នៅ​សណ្ឋាគារ​បុរី​អង្គរ​ក្រុង​សៀមរាប​បាន​ឈាន​​មកដល់​ថ្ងៃ​ចុងក្រោយ ដោយមាន​វត្តមាន​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣​។

​​ថ្លែង​នៅ​ក្នុង​ការប្រកាស​បើក​កិច្ចប្រជុំ ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​លើកដំបូង​លើ​ទឹកដី​កម្ពុជា សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី៣២ ឆ្នាំ២០២៣ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ទន្ទឹង​រង់​ចាំ​អស់​រយៈពេល ៦៤​ឆ្នាំ​ទើប​អាច​មាន​លទ្ធភាព​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​នេះ គឺ​តាមរយៈ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ និង​ប៉ិនប្រសព្វ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​ចំ​ពេល​កម្ពុជា​កំពុង​រស់​នៅ​ក្នុង​ដំបូល​សន្តិភាព​។ ​​ទន្ទឹមនឹង​គ្នា​នោះដែរ ក្នុងនាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម​លើកដំបូង​នៅ​ឆ្នាំ២០២៣ នោះ កម្ពុជា​ក៏បាន​សុំ​ការផ្តល់​ដំបូន្មាន​ល្អៗ មតិយោបល់ ទស្សនាទាន​កីឡា​សំខាន់ និង​ចែករំលែក​បទពិសោធន៍​ដល់​កម្ពុជា​ដែល​កំពុង​រៀបចំ​ផង រៀនសូត្រ​ផង​ពី​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ ពិសេស​សូម​ផ្តល់​អនុសាសន៍ និង​សំណូមពរ​មួយចំនួន​ដល់​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​រួមមាន​៖

1- កម្ពុជា​ប្រទេស​តូចដែលមាន​បេះដូង​ធំ ប្តេជ្ញា​ខំប្រឹងប្រែង​អស់​លទ្ធភាព​រៀបចំ​ការ​ប្រកួតស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣ តាម​ប្រតិទិន និង​កម្មវិធី​ដែល​បានគ្រោង​ទុក និង​ប្តេជ្ញា​ខិតខំ​អនុវត្តតាម​ការផ្តល់​ទំនុកចិត្ត​របស់​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​។

2- ស៊ី​ហ្គេម​ឆ្នាំ២០២៣ កម្ពុជា​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការគោរព​គោលការណ៍​កីឡា​ស្អាតស្អំ និង​កីឡា​បៃតង ដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បានទទួល​សេចក្តីសម្រេច​ពី​អង្គការសហប្រជាជាតិ​ស្តីពី “​កីឡា​ដើម្បី​សកម្មភាព​បំរែបំរួល​អាកាសធាតុ UN Sport for Climate Change Action” កាលពី​ថ្ងៃទី៤ ខែមេសា​ ឆ្នាំ​២០២២ ​ថ្មីៗ​នេះ​។

3- រាជរដ្ឋាភិបាល​កម្ពុជា និង CAMSOC បានសម្រេច​ដាក់ចេញ​នូវ​ប្រតិបត្តិ​ការរៀបចំ​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣ តាម​យុទ្ធវិធី និង​យុទ្ធសាស្ត្រ “​សន្សំសំចៃ តែ​ផ្តល់នូវ​ភាព​អស្ចារ្យ Saving Games but delivering the Best Games”​។

4- រាជរដ្ឋាភិបាល​បាន​សម្រេចយក​ខេត្តសៀមរាប​ប្រារព្ធ​ព្រះរាជ​ពិធី​សុំ​ភ្លើង​អាទិទេព​កីឡា រួច​រត់​ដង្ហែរ​ភ្លើង​គប់​ទៅគ្រប់​ប្រទេស​ជា​សមាជិក​ស៊ី​ហ្គេម ដូចនេះ​សូម​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ជា​សមាជិក​ក្រុមប្រឹក្សា​ជួយ​គាំទ្រ និង​រៀបចំ​ពិ​ធី​ដង្ហែរ​ភ្លើង​គប់​ឱ្យ​ទទួលបាន​ជោគជ័យ​។

5- សំណូមពរ​របស់​កម្ពុ​ជា​ទៅកាន់​បណ្តា​ប្រទេស​សមាជិក និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​រួមមាន​ដូចតទៅ​៖ ​យោគយល់​ដល់​កម្ពុជា ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ស្ថិតក្នុង​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច និង​កម្រិត​សេដ្ឋកិច្ច​មធ្យម​កម្រិត​ទាប​នៅឡើយ​។ ​យោគយល់​ដល់​កម្ពុជារៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​បំផុត ប្រាកដជា​មានការ​ខ្វះខាត​។

​យោគយល់​បន្ធូរបន្ថយ​ក្រិត​ក្រម ឬលក្ខខណ្ឌ​តម្រូវ​មួយចំនួន ដើម្បី​ទុក​លទ្ធភាព​ឱ្យ​កម្ពុជា​បំពេញ​កាតព្វកិច្ច​រៀបចំ​ស៊ី​ហ្គេម ២០២៣ ឱ្យ​ទទួលបាន​ជោគជ័យ​។ ​ផ្តល់​ការគាំទ្រ​ក្នុង​ស្មារតី​មិត្តភាព សាមគ្គីភាព និង​ជាម​ហា​គ្រួសារ​កីឡា​ក្នុង​តំបន់ ដែល​សេចក្តីត្រូវការ​មួយចំនួន​របស់​កម្ពុជា​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ២០២៣ សម្រាប់​ប្រជាជន យុវជន​កម្ពុជា​ផង និង​សម្រាប់​ប្រជាជន យុវជន បណ្តា​ប្រទេស​ជា​សមាជិក​ស៊ី​ហ្គេម​ផង​។ ជួយផ្តល់​ការផ្សព្វផ្សាយ​កម្ពុជា ២០២៣ ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​ប៉ា​រ៉ា​ហ្គេម ២០២៣ ឱ្យបាន​ទូលំទូលាយ​ដើម្បី​បន្ថែម​គុណ​តម្លៃ​ដល់​កេរ្តិ៍ឈ្មោះ​ស៊ី​ហ្គេម​ទៅ​អនាគត​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍នៅ​ខេត្តសៀមរាប គឺជា​កិច្ចប្រជុំ​លើកដំបូង​នៅ​កម្ពុជា បន្ទាប់ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ជា​ផ្លូវការកាលពី​ចុងឆ្នាំ​២០២១។​ ​កិច្ចប្រជុំ​នេះត្រូវបាន​ឯកឧត្តម​រដ្ឋមន្ដ្រី​ចាត់ទុកជា​កិច្ចប្រជុំ​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​យកចិត្តទុកដាក់​លើ​ការរៀបចំ​ឲ្យ​ទទួលបាន​ជោគជ័យ ព្រោះ​ផ្លែផ្កា​នៃ​កិច្ចប្រជុំ​នេះក៏​ឆ្លុះបញ្ចាំង​ពី​ដំណើរ​ឆ្ពោះទៅរក​ភាពជោគជ័យ​ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នៅ​កម្ពុជានា​ឆ្នាំ​២០២៣៕

អត្ថបទ៖ នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm