រុស្ស៊ី​ព្រមាន​ពី​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​ជាមួយ​អាមេរិក ខណៈ​សង្គ្រាម​អ៊ុយ​ក្រែ​ន​ចូល​ដល់​ថ្ងៃ​ទី​៤៦

2022/04/11 05:44:28 pm        1.1 K

​រុស្ស៊ី៖ ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​លោក Anatoly Antonov កាល​ពី​ពេល​ថ្មីៗ​នេះ​បានប្រាប់ Newsweek ថា លោក​ខាង​លិច​កំពុង​រករឿង​រុស្ស៊ី​។ ​ប្រេសិត​ពិសេស​រូប​នេះ​និយាយ​ថា យើង​ព្រមាន​ថា ​សកម្មភាព​បែបនេះ​គឺ​គ្រោះថ្នាក់​ណាស់​។ វា​អាច​នាំ​ឲ្យ​សហរដ្ឋអាមេរិក និង​សហព័ន្ធ​រុស្ស៊ី​ដើរចូល​ទៅ​រក​ការ​ប្រឈម​ដាក់គ្នា​ខាង​យោធា​ដោយ​ផ្ទាល់​។​

​ទន្ទឹម​នឹង​នេះទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក Jake Sullivan បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា កងកម្លាំង​អ៊ុយ​ក្រែ​ន​កំពុង​រុញច្រាន​កងទ័ព​រុស្ស៊ី​ត្រឡប់​ទៅវិញ​ដោយ​ជោគជ័យ ដូច្នេះ​ពួក​ឈ្លាន​ពាន​ត្រូវ​បាន​បង្ខំ​ឱ្យ​ប្រមូល​ផ្តុំ​ឡើង​វិញ រៀបចំ​យុទ្ធសាស្ត្រ​ថ្មី និង​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ឡើង​វិញ​។​ ​លោក Sullivan បាន​និយាយ​ក្នុង​កម្មវិធី Face The Nation របស់​ទូរទស្សន៍ CBS News ថា ប្រទេស​រុស្ស៊ី​បាន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​របស់​ខ្លួន​នៅ​ក្នុង​សង្គ្រាម​នេះ​។ ពួកគេ​បាន​ដកថយ​ពី​ទឹកដី​ដ៏​ច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ឦសាន​របស់​ប្រទេស​អ៊ុយ​ក្រែ​ន​។ មូលហេតុ​ដែល​ពួកគេ​បាន​ធ្វើការ​កែតម្រូវ​នោះ​គឺថា​ ពួកគេ​ត្រូវ​បាន​វាយប្រហារ​ដោយ​ជនជាតិ​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​របស់​រុស្ស៊ី​ចូល​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤៦ ហើយ​ពុំ​ទាន់​មាន​សញ្ញា​នៃ​ភាព​ធូរស្រាល ឬ​ក្ដី​រំពឹង​ថា​នឹង​មាន​បទ​ឈប់​បាញ់​នៅ​តុ​ចរចា​ទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm