ខេត្តកណ្តាលរៀបចំសង្ក្រាន្តឆ្នាំថ្មី រួចរាល់ប្រមាណ៩៥ភាគរយហើយ ត្រៀម​ទទួល​ពលរដ្ឋ​ដើរ​លេង​កម្សាន្ត

2022/04/11 11:18:38 am        741

ភ្នំពេញ៖ គ្រឿងតុបតែងលំអធ្វើកម្មវិធីសង្ក្រាន្តខេត្តកណ្តាល ត្រូវបានអាជ្ញាធរមូលដ្ឋានរៀបចំបានប្រមាណជាង ៩៥% ហើយនៅថ្ងៃទី១១ខែមេសានេះ គ្រឿងតុបតែងលំអរឆាកកម្មវិធីសង្ក្រាន្តទាំងនោះ នឹងយកទៅផ្គុំដំឡើងនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ។

បើតាមលោក ស៊ូ ផល្លា ប្រធានការិយាល័យសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃមន្ទីរវប្បធម៌​និងវិចិត្រខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ​ខែមេសានេះថា​ នៅក្នុងឆ្នាំនេះ ខេត្តកណ្តាល ​និងរៀបចំសង្ក្រាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិខ្មែរទ្រង់ទា្រយធំ នៅក្នុងសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ​ហើយកម្មវិធីនេះ ​នៅថ្ងៃដំបូងគឺមានរៀបចំកម្មវិធីបើក ដោយ​មានដង្ហែរក្បួរព្យុះហយាត្រា​ លេងល្បែងកម្សាន្ត សំដែងសិល្បៈ លេងល្ខោន ប្រគំដន្ត្រីរាំវង់ស្គរដី និង​មានការការតាំង​ពិព័រណ៍​ផលិតផល​ក្នុងស្រុកជាដើម។

នៅខណៈរដ្ឋបាលខេត្តកណ្តាល កំពុង​ដំណើរការ​រៀបចំ​គ្រឿង​តុបតែង​លំអរ​សោភ័ណភាព​ក្រុងតាខ្មៅនេះ ​គឺមានពលរដ្ឋមកពីទីជិតឆ្លាយ​ជាច្រើន បានទៅដើរលេងកម្សាន្ត​សួន​ក្រុងតាខ្មៅ​នាពេលរាត្រី ហើយបណ្តាពលរដ្ឋ បានថ្លែងថា សួនច្បារតាខ្មៅ នៅក្នុងអំឡុងមុនថ្ងៃបុណ្យឆ្នាំថ្មី​ជិត​ឈានចូលមកដល់នេះ នៅពេលយប់ គឺបាននិងកំពុងរៀបចំតុបតែងដាក់គ្រឿងភ្លើងលំអរ បើក​បំភ្លឺសាកល្បង​ ជាមួយនឹងការមានដាក់លក់​សំលៀកបំពាក់​ លក់ម្ហូបអាហារ ​និងមានលេងល្ខោន ធ្វើអោយក្រុងតាខ្មៅ មានភាពទាក់ទាញខ្លាំង ចង់មកទស្សនាដើរកម្សាន្ត។

ទោះយ៉ាងណា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអំពាវនាវអោយបណ្តា​ប្រជាពលរដ្ឋ​សូមអញ្ជើញមកចូលរួមទស្សនា ​កម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាល នៅថ្ងៃទី១៤-១៦ ​ខែមេសា ឆ្នាំ២០២២ ​នៅសួនច្បារមាត់ទន្លេបាសាក់​ ក្រុងតាខ្មៅ ហើយគ្រប់ការ​ចូលរួម​ឯកឧត្តម ក៏បានស្នើអោយបណ្តាប្រជាពលរដ្ឋ សូមមេត្តារក្សាភាពអនាម័យខ្លួន ​ដោយត្រូវ ពាក់ម៉ាស់រក្សាគន្លាត ​និងលាងដៃអាកុលជែល ទាំ​ងអស់គ្នា ខណៈមេរោគកូវីដ មិនទាន់ផុត​រលុត​អស់​ពីប្រទេសកម្ពុជាយើង៕ អត្ថបទ ស៊ុមសុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        122
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        232
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm