OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz

2026/05/04 04:29:39 pm        151

អង្គការ OPEC+ បានយល់ព្រមកាលពីថ្ងៃអាទិត្យលើការដំឡើងទិន្នផលប្រេងតិចតួចសម្រាប់ខែមិថុនា ជាការកើនឡើងដែលនឹងនៅតែមាននៅលើក្រដាសភាគច្រើន ដរាបណាសង្គ្រាមអ៊ីរ៉ង់នៅតែបន្តរំខានដល់ការផ្គត់ផ្គង់ប្រេងនៅឈូងសមុទ្រតាមរយៈច្រកសមុទ្ទ Hormuz។

សេចក្តីថ្លែងការណ៍មួយបាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតថា ប្រទេសចំនួនប្រាំពីររបស់អង្គការ OPEC+ នឹងបង្កើនគោលដៅទិន្នផលប្រេងចំនួន១៨៨.០០០បារ៉ែលក្នុងមួយថ្ងៃនៅក្នុងខែមិថុនា ដែលជាការកើនឡើងប្រចាំខែជាប់ៗគ្នាលើកទីបី។ ការកើនឡើងនេះគឺដូចគ្នានឹងការព្រមព្រៀងគ្នាសម្រាប់ខែឧសភា ដោយដកចំណែករបស់អារ៉ាប់រួម ដែលបានដើរចេញពីអង្គការនេះកាលពីថ្ងៃទី១ខែឧសភា២០២៦ថ្មីៗនេះ។ 

ក្រុមប្រទេស OPEC+ ទាំង៧មានដូចជា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត រុស្ស៊ី អ៊ីរ៉ាក់ កូវ៉ែត កាហ្សាក់ស្ថាន អាល់ហ្សេរី និងអូម៉ង់។

ប្រភព និងក្រុមអ្នកវិភាគរបស់អង្គការ OPEC+ បាននិយាយថា ចំណាត់ការនេះត្រូវបានបង្កើតឡើងដើម្បីបង្ហាញថាក្រុមប្រទេសផលិតប្រេងមួយនេះត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការផ្គត់ផ្គង់នៅពេលសង្គ្រាមឈប់ ហើយជាសញ្ញាថា OPEC+ កំពុងបន្តជាមួយនឹងវិធីសាស្រ្តអាជីវកម្មដូចធម្មតា ទោះបីជាអេមីរ៉ាតអារ៉ាប់រួមចាកចេញពី OPEC+ ក៏ដោយ ។

លោក Jorge Leon អ្នកវិភាគនៅក្រុមហ៊ុនទីផ្សារថាមពល Rystad ក្នុងប្រទេសន័រវេស និងជាអតីតមន្ត្រី OPEC បាននិយាយថា OPEC+ កំពុងផ្ញើសារពីរស្រទាប់ទៅកាន់ទីផ្សារ ១គឺ និរន្តរភាពទោះបីជា អារ៉ាប់រួម ចាកចេញក៏ដោយ និងទី២ គឺការគ្រប់គ្រង ទោះបីជាមានផលប៉ះពាល់រូបវន្តមានកំណត់ក៏ដោយ។ ខណៈទិន្នផលកំពុងកើនឡើងតែនៅលើក្រដាស ផលប៉ះពាល់ពិតប្រាកដលើការផ្គត់ផ្គង់រូបវន្តនៅតែមានកម្រិតខ្លាំងដោយសារតែការរឹតបន្តឹងនៅច្រកសមុទ្ទ Hormuz។ នេះពុំនិយាយច្រើនអំពីការបន្ថែមចំនួនបារ៉ែលប្រេងទេ ប៉ុន្តែនិយាយអំពីការផ្តល់សញ្ញាថា ទីបំផុត OPEC+ នៅតែជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm