ជ័យជំនះរបស់បឹងកេត និងអង្គរថាយហ្គឺរ ធ្វើឱ្យកៅអីលេខពីររបស់ភ្នំពេញក្រោនកាន់តែរង្គោះរង្គើ

2026/05/04 05:20:27 pm        230

ពេលនេះអ្នកគាំទ្របាល់ទាត់ជាតិកម្ពុជាកំពុងតែចាប់អារម្មណ៍ខ្លាំងទៅលើការប្រកួតប្រជែងចំណាច់​ថ្នាក់​លេខ​ពីរ ខណៈលីគកំពូលកម្ពុជានៅសល់ពីរសប្ដាហ៍ទៀតនឹងបញ្ចប់រដូវកាលផ្លូវការ។

សប្ដាហ៍​ទី​៣០ សម្រាប់ការប្រកួតតំបន់ប្រជែងជើងឯក (៦ក្រុមលើគេ) ក្លឹបបាល់ទាត់​អង្គរ​ថាយ​ហ្គឺរ និង​បឹងកេត តាមទាន់ពិន្ទុ និងគម្លាតបីពិន្ទុពីភ្នំពេញក្រោនហើយ ក្រោយក្លឹប​ទាំង​ពីរ​ឈ្នះ​រៀង​ៗ​ខ្លួន​។

នៅទឹកដីអាគីហ៊ីរ៉ូកាតុ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយកឈ្នះម្ចាស់ជើងឯកព្រះខ័នរាជស្វាយរៀង ៤​ទល់​នឹង​៣ ដោយគ្រាប់ចុងម៉ោងបំផុតរបស់កីឡាករ ហាន ទី។

ជំនួប​នេះ​លេង​វគ្គទី១បានប្រមាណជាង៣០នាទី អង្គរថាយហ្គឺរនាំមុខព្រះខ័នរាជ ៣​ទល់​នឹង​០​មុន​ ដោយគ្រាប់បាល់របស់កីឡាករ KURITA MARK ADJEI នាទីទី១៣ និងនាទីទី៣៤ និង​មួយ​គ្រាប់​ទៀត​ដោយកីឡាករ COULIBALY ABDEL KADER នាទីទី១៧។

ប៉ុន្តែក្នុងវគ្គទី២ នាទីទី៧៥ និង៧៩ កីឡាករ PEPRAH KWAME បន្ថែម​ពីរ​គ្រាប់​តែ​ឱ្យ​ក្រុម​កាត់​បន្ថយ​គម្លាត​នាំមុខ មុនពេលដែលកីឡាករ DE SOUZA MONTEIRO PATRICK ROBSON រក​បាន​គ្រាប់​ស្មើ ៣ទល់នឹង៣ឱ្យព្រះខ័នរាជស្វាយរៀងនៅនាទីទី៨៤។ យ៉ាង​ណា​ក៏​ដោយ​ជិត​តាប់​ការ​ប្រកួតទៅហើយកីឡា ហាន ទី ទាត់បាល់បញ្ចូលទីគ្រាប់ជ័យជំនះឱ្យថាយហ្គឺរ ឈ្នះ​៤​ទល់​នឹង​៣ លើព្រះខ័នរាជស្វាយរៀង។

នៅពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ បឹងកេត បានប្រើប្រាស់ ៤នាទី​នៅ​សេស​សល់​មុន​ចប់​ការ​ប្រកួតទាំងមូល យកឈ្នះភ្នំពេញក្រោន ២ទល់នឹង០ ដោយគ្រាប់បាល់របស់កីឡាករ BEVAN MYER STEFAN MAJOR នាទីទី៨៦ និងកីឡាករ DEHMIE CYRUS នាទីទី​៩០​បូក​៤​។

លទ្ធផលនេះធ្វើឱ្យអង្គរថាហ្គឺរ មាន៥០ពិន្ទុស្មើគ្នាភ្នំពេញក្រោន តែភ្នំពេញក្រោនបន្តឈរលេខ២ និង​អង្គរថាហ្គឺរឈរនៅលេខបីដោយសារ ការប្រវត្តិជួបគ្នា (Head-to-Head) ចំណែកបឹងកេត ឈរ​នៅ​លេខ៤មាន៤៧ពិន្ទុ ចាញ់ក្លឹបទាំងពីរបីពិន្ទុប៉ុណ្ណោះ។ ដូច្នោះ​បឹង​កេត​នៅ​តែ​មាន​ឱកាស​ប្រជែង​កៅ​អី​លេខពីរ ដណ្ដើមកៅអី Play off ក្របខណ្ឌ AFC Champion League Two រដូវកាល ២០២៥-២០២៧។

រីឯការប្រកួតផ្សេងទៀត ណាហ្កាវើលដ៍ចាញ់ក្នុងដីខ្លួនឯង ១ទល់នឹង៣ ពេលជួប​អឹម​អូអាយ​កំពង់​ដេវ៉ា​។ ​កងយោធពលខេមរភូមិន្ទចាញ់ ឡាយហ្វខេត្តព្រះសីហនុ ០ទល់នឹង៤ និងអាយ​អេស​អាយ​ដង្កោ​សែន​ជ័យ​ចាញ់ វិសាខា ១ទល់នឹង២។ លីគកំពូលកម្ពុជា នឹងបញ្ចប់រដូវកាលរបស់ខ្លួនថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ខាងមុននេះ៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm