រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ

2026/05/04 06:35:07 pm        211

រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ច ដែលគ្រោង​ក្នុង​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​២០២៦ នៅក្នុងរង្វង់ ៥,០% មកនៅត្រឹម ៤,២% ដោយសារកម្មវិបា​ក​នៃ​ឥទ្ធិពល​សាយ​ភាយ​ ពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និង​ការ​កើន​ថ្លៃ​ថាមពល។

រាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញតាមក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩ ត្រូវបានដាក់ចេញ ដោយផ្តល់នូវទស្សនវិស័យ និង​ការ​តម្រង់​ទិស​ការ​គ្រប់​គ្រង់​ម៉ាក្រូ​សេដ្ឋ​កិច្ច ​និងហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ព្រមទាំងសម្រួច ទិសដៅអាទិភាព​រប​ស់​រាជ​រដ្ឋាភិបាល បន្ទាប់ពីរយៈពេល២ឆ្នាំចុងក្រោយកម្ពុជាទទួលរងផលប៉ះពាល់ចំនួន៣រួមមាន៖ ការ​អនុវត្ត​គោល នយោបាយពន្ធគយបដិការសហរដ្ឋអាមេរិក, ជម្លោះព្រំដែនកម្ពុជា-ថៃ និង​សង្គ្រាម​នៅ​មជ្ឈឹ​ម​បូព៌ាដែលបណ្តាលឱ្យមានវិបត្តិថាមពល, ទាំងអស់​នៅ​បាន​បង្កើត​នូវ​ភាព​មិន​ប្រាកដ​ប្រជា និ​ងការបង្កមានីភ័យដល់សេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។

បញ្ហា​ធំ​ៗទាំង៣ខាងលើនេះ, ធ្វើឱ្យកម្ពុជាប្រឈមនឹងការលំបាកទ្វេដង ក្នុងការប​ត់​បែន​គោល​នយោបាយ​របស់ខ្លួន ទាំងផ្នែក សេដ្ឋកិច្ច ផ្នែកការទូត និងផ្នែកសង្គម ដើម្បីបញ្ចៀស និងកាត់​បន្ថយ​នូវ​កម្មវិបាកនានា, ទាំងផ្ទាល់និងប្រយោលមកលើសង្គម និង សេដ្ឋកិច្ច។ ក្នុងបរិការណ៍នេះ, កំណើនសេដ្ឋកិច្ចកម្ពុជា ដែលគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្នុងរង្វង់ ៥,០% ត្រូវបានវាយតម្លៃថា នឹងអាចសម្រេចបានត្រឹម ៤,២% ដោយសារកម្មវិបាក និងឥទ្ធិពលសាយភាយពីបញ្ហាជម្លោះព្រំដែន កម្ពុជា-ថៃផង, ការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការកើនថ្លៃថាមពល ដែលធ្វើឱ្យមានសម្ពាធអតិផរណា និងបន្តជះ ឥទ្ធិពលដល់វិស័យសំខាន់ៗដូចជា កសិកម្ម, ដឹកជញ្ជូន, ទេសចរណ៍ និងលក់ដុំ-រាយជាដើម ។ 

ចំពោះអនុវត្តថវិកាឆ្នាំ២០២៦, ចំណូលសរុបត្រូវបានប៉ាន់ស្មានថា នឹងពុំមានកំណើននោះទេ ធៀបនឹងលទ្ធផលអនុវត្ត (បណ្តោះអាសន្ន) ឆ្នាំ២០២៥ ដោយសារការថមថយនូវផ្នែកចំណូលផ្សេងៗ ខណៈចំណូលចរន្តត្រូវបានរំពឹងទុកថា នឹងមានកំណើន ។ ជាក់ស្តែងចំណូលចរន្ត ត្រូវបានប៉ាន់ស្មានថា នឹងបន្តកើនឡើងក្នុងអត្រា ៤,៧% សមមូលនឹងប្រមាណជាង ១៤% នៃ ផ.ស.ស. និងជាង ១០២% នៃច្បាប់ថវិកា ដោយផ្អែកលើការវាយតម្លៃប្រកបដោយភាពប្រុងប្រយ័ត្ន លើនិន្នាការសេដ្ឋកិច្ច និងសមត្ថភាពប្រមូល ចំណូលជាក់ស្តែង ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការផ្នែកសារពើពន្ធមួយចំនួន សំដៅកាត់បន្ថយបញ្ហាប្រឈម នៃការកើនថ្លៃថាមពលសកល ។

បញ្ហានេះចំណូលពន្ធដារ ត្រូវបានរំពឹងថា នឹងមានកំណើនល្អ គាំទ្រចម្បងដោយការសម្រេចបាននូវលទ្ធផលយ៉ាងប្រសើរ នៃ ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈចំណូលគយ និងរដ្ឋាករកម្ពុជា ត្រូវបានរំពឹងថានឹងថមថយ ចំពោះមុខនៃសម្ពាធពីវិបត្តិថាមពល និងការកើននៃចំណាយសារពើពន្ធ ។ ចំណែកចំណូលមិនមែនសារពើពន្ធ ត្រូវរំពឹងថា នឹងបន្តមាននិន្នាការល្អ ដោយមានការគាំទ្រពី ប្រភពចំណូលសំខាន់ៗដូចជា ប្រៃសណីយ៍ និងទូរគមនាគមន៍, សម្បទានពីប្រេងកាត និងរ៉ែ និងចំណូលពីអាជ្ញាបណ្ណ។ ចំណែក ចំណាយសរុបឆ្នាំ២០២៦ ត្រូវបានគ្រោងក្នុងច្បាប់ថវិកាថានឹងកើនក្នុងអត្រាជាង១៣% ធៀបនឹងលទ្ធផលអនុវត្តឆ្នាំ២០២៥ សមមូល ប្រមាណជាង ១៨% នៃ ផ.ស.ស. ដែលក្នុងនោះចំណាយចរន្ត មានទំហំប្រមាណជាង ១២% នៃ ផ.ស.ស. និងចំណាយមូលធន មានទំហំប្រមាណជាង ៦% នៃ ផ.ស.ស. ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm