Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami

2026/05/04 07:07:41 pm        195

ព្រឹត្តិការណ៍ប្រណាំង F1 ពិភពលោក Miami Grand Prix បានបញ្ចប់យ៉ាងរំភើបនៅទីក្រុង Miami សហរដ្ឋអាមេរិក ដោយកីឡាករវ័យក្មេង Kimi Antonelli បានបន្តបង្ហាញទម្រង់លេងដ៏ល្អឥតខ្ចោះរបស់ខ្លួន ឈ្នះការប្រណាំងបីទីលានជាប់គ្នាក្នុងរដូវកាល ២០២៦ នេះ។

Antonelli ដែលចាប់ផ្តើមមុខគេពីការឈ្នះការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ បានគ្រប់គ្រងការប្រណាំងបានយ៉ាងតឹងរ៉ឹង ទោះបីមានសម្ពាធខ្លាំងពីអ្នកការពារជើងឯកពិភពលោក Lando Norris របស់ McLaren ក៏ដោយ តែបានឡើងមកនាំមុខវិញ និងរក្សាការនាំមុខរហូតដល់ទីព្រ័ត្រ ៣ វិនាទីពីមុខ Norris។

កីឡាកររបស់ McLaren មួយរូបទៀត Oscar Piastri ទទួលបានចំនាត់ថ្នាក់លេខបី ខណៈ George Russell លេខបួន និង Max Verstappen លេខប្រាំ។

ការប្រកួតមានភាពតានតឹងខ្លាំង ពិសេសនៅជុំចុងក្រោយ ដែល Charles Leclerc បានបាត់បង់ឱកាសឡើងវេទិកាកិត្តិយសបន្ទាប់ពីភ្លាត់រអិលចង្កូតធ្លាក់ចំណាត់ថ្នាក់។

ទោះបីមានការព្យាករណ៍ភ្លៀង និងការផ្លាស់ប្តូរពេលចាប់ផ្តើមប្រណាំងក៏ដោយ ការប្រណាំង ៥៧ ជុំត្រូវបានបញ្ចប់ដោយគ្មានការរំខានធ្ងន់ធ្ងរ។

ជ័យជម្នះនេះធ្វើឲ្យ Antonelli បន្តនាំមុខតារាងពិន្ទុជើងឯកពិភពលោកមាន ១០០ ពិន្ទុដាច់មិត្តរួមក្រុម Mercedes, George Russell ២០ ពិន្ទុខណៈ Charles Leclerc ដែលបានលេខ ៨ នៅ Miami បន្តឈរលេខបីមាន ៥៩ ពិន្ទុ។

បន្ទាប់ពី Miami Grand Prix នេះ Formula One ពិភពលោកនឹងបន្តទៅប្រទេសកាណាដាថ្ងៃទី ២២ ខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

 


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm