សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​មេ​ដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ក្នុង​កិច្ចប្រជុំអាស៊ាន​នាចុងសប្ដាហ៍នេះនៅហ្វីលីពីន

2026/05/04 07:47:36 pm        591

តាមកម្មវិធីដែលបានគ្រោងទុក នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នាចុងសប្ដាហ៍នេះ ខណៈសម្តេចធិបតី​ក៏​នឹង​មាន​ជំនួប​ទ្វេភាគីជាមួយជាមួយមេដឹកនាំប្រទេសសមាជិកអាស៊ានមួយចំនួនផងដែរ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​មាន​ប្រសាសន៍​ប្រាប់ ​BTV នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ​២០២៦ ​ខាងមុខនេះ។ ហើយកិច្ចប្រជុំអាស៊ានេះ ជាធម្មតាមានរបៀបវារៈ​សម្រាប់​កិច្ច​ពិភាក្សាក្នុ​ង​ចំ​ណោម​ថ្នាក់ដឹកនាំរបស់អាស៊ាន ដោយក្នុងនោះនិយាយអំពីការកសាងសហគមន៍អាស៊ាន និង​មាន​ការ​ផ្លាស់​ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសបញ្ហានៅមជ្ឈឹមបូព៌ា។ នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងមានជំនួប​ទ្វេភាគី​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន​ផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ នឹងអមដំណើរទៅជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ។ ព្រោះ​នៅ​ក្នុង​នោះក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានផងដែរ។

ក្នុងកិច្ចប្រជុំសន្និសីទ​អាស៊ាននៅថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេស​ហ្វីលីពីន​ ដែលដឹកនាំដោយប្រទេសហ្វីលីពីន ប្រធានអាស៊ានប្តូរវេន ដោយក្នុងនោះ​របៀប​វារៈ​ដែល​នឹង​លើក​យក​មក​ពិភាក្សា គឺពាក់ព័ន្ធបញ្ហាភូមិសាស្ត្រ​នយោបាយ​ដែល​កំពុង​តែ​មាន​ការ​ប្រែ​ប្រួ​​ល ក៏ដូចជាបញ្ហាសន្តិសុខ ការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការពង្រឹងនូវថាមពល ការ​ពង្រឹង​នូវ​ការ​សម្រប​សម្រួលដឹកជញ្ជូនជាដើម។ ហើយនៅថ្ងៃទី៧ ខែឧសភា នឹងមានការ​រៀបចំ​កិច្ច​ប្រជុំ​ជា​មុន​នៅ​រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ាន និងនៅថ្ងៃទី៨ ខែឧសភា នឹងមានកិច្ចប្រជុំថ្នាក់ដឹកនាំ ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានឹងចូលរួម។ ដែលនេះ​គឺ​ជាកា​រ​ជួប​គ្នា​លើក​ដំបូង​រវាងនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ដោយរំពឹងថានឹងមានការពិភាក្សាអំពីបញ្ហាជម្លោះព្រំដែន និង​បញ្ហាថៃឈ្លានពានមកលើកម្ពុជាផងដែរ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm