មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ចាត់ទុកពានបាល់ទាត់កុមារ ជាមាគ៌ាដ៏សំខាន់ ដើម្បីរួម​ចំណែក​អភិវឌ្ឍ​យុវជន​នៅ​កម្ពុជា

2026/05/04 09:01:55 pm        161

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញ​ការ​គាំទ្រ​ពេញ​ទំហឹង ​ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារ Daiichi Junior Cup ​កម្រិត​អាយុ​ក្រោម ​១២​ឆ្នាំ និង១៤ឆ្នាំ ដែលជាមាគ៌ាដ៏សំខាន់ ក្នុងការលើកកម្ពស់​សកម្មភាព​កីឡា​ដល់​កុមារ​តាម​សហគមន៍​ និងរួមចំណែកអភិវឌ្ឍយុវជននៅកម្ពុជា។

តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​អប់រំ ​យុវជន និងកីឡា បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការ​សម្ពោធ​ជា​ផ្លូវការ​ការប្រកួតបាល់ទាត់កុមារ Daiichi Junior Cup រដូវកាលទី១ កាលពីចុង​សប្ដាហ៍​កន្លង​ទៅ ​នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

ឯកឧត្តមបន្ដថា ទាំងក្រសួង និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សុទ្ធតែគាំទ្រ​ព្រឹត្តិការណ៍​នេះ​ ព្រោះ​ជា​ការបំផុសយ៉ាងសំខាន់ដល់កុមារឲ្យចូលរួមលេងកីឡា ដ្បិតកីឡា គឺជាចលនា​សង្គម​មួយ​ជួយ​អភិវឌ្ឍន៍ផ្នែកសុខភាព សាមគ្គីភាព មិត្តភាព ស្មារតី និងកសាងគុណភាពជីវិតមនុស្ស ។ ដូច្នេះ​ឯកឧត្តមសង្ឃឹមថា តាមរយៈការពានកម្រិតសហគមន៍នេះ នឹងក្លាយ​ជា​មាគ៌ា​ដ៏​សំខាន់​សម្រាប់​ការ​អភិវឌ្ឍយុវជនកម្ពុជា។

លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយអិឈិ ឡាយហ្វី បានបង្ហាញ​មោទន​ភាព ​សម្រាប់ការបានរួមចំណែករៀបចំព្រឹត្តិការណ៍បាល់ទាត់កុមារដ៏ធំនៅកម្ពុជា ដែលជាការជំរុញ និង​លើកកម្ពស់ទំពាំងស្នងឬស្សីនៃកម្ពុជា តាមរយៈកម្មវិធីបាល់ទាត់បែបសហគមន៍ ដើម្បី​កសាង​អនាគត​កាន់​តែភ្លឺស្វាង និងប្រកបដាយសុខុមាលភាព សម្រាប់កុមារ និងសហគមន៍ទាំងមូល។

លោក សេង សុភ័ក្ត្រ នាយកប្រតិបត្តិ PEAK Digital ដែល​ជា​អ្នក​សហការ​រៀបចំ​ការ​ប្រកួត​បាល់​ទាត់​កុមារ​នេះ បានឲ្យដឹងថា ការប្រកួតនេះ គ្រោងនឹងចាប់ផ្ដើម​ការ​ប្រកួត​វគ្គ​ជម្រុះ​ចាប់​ពី​ខែ​ឧសភា ​ដល់ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បី​ស្វែង​រក​ក្រុមឆ្នើមឡើងមកប្រកួតជុំផ្ដាច់ព្រ័ត្រ ហើយលោកបានលើកទឹកចិត្តដល់កុមារ ចុះ​ឈ្មោះ​ចូល​រួម​ឲ្យបានច្រើនកុះករ ដើម្បីប្រែក្លាយវេទិការនេះ ទៅជាការផ្សារភ្ជាប់ រវាងកីឡា សហគមន៍ និង​អនាគត៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        139
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        150
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm