ជនជាតិ​អ៊ុយ​ក្រែ​ន​បន្ត​ភៀសខ្លួន ខណៈ​កងកម្លាំង​រុស្ស៊ី​ប្រមូលផ្ដុំ​កម្លាំង​នៅ​ភាគ​ខាងកើត និង​ខាងត្បូង​

2022/04/11 06:35:13 pm        458

​អ៊ុយក្រែន៖ កងកម្លាំង​យោធា​អ៊ុយ​ក្រែ​ន​បាន​បង្កើន​ការ​ការពារ​កាលពី​ថ្ងៃអាទិត្យ​ ទប់ទល់​នឹង​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​នៅ​ភាគ​ខាងកើត និង​ខាងត្បូង ខណៈ​ជន​ស៊ីវិល​ជាច្រើន​បន្ត​ភៀសខ្លួន​ក្នុង​ប្រទេស ហើយ​ប្រធានាធិបតី​របស់​ប្រទេស​នេះ​ហៅ​សង្គ្រាម​នេះ​ថា ​ជា​ការ​គំរាម​ដ៏​ធំ​បំផុត​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អឺរ៉ុប​ទាំងមូល​។

​លោក Volodymyr Zelensky បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា ដោយ​ហៅ​ជម្លោះ​ដែល​កំពុង​រីក​កាន់តែ​ធំ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ថា ​ជា​គ្រោះ​មហន្តរាយ​ដែល​នឹង​រីក​រាលដាល មិន​អាច​ជៀស​ផុត​នៅ​គ្រប់​ទីកន្លែង​ក្នុង​សហភាព​អឺរ៉ុប​។ សហ​ភាព​អឺរ៉ុប​ទាំងមូល​គឺជា​គោលដៅ​របស់​រុស្ស៊ី​។ ​យោធា​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា ខ្លួន​កំពុង​ទប់ទល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ភាគ​ខាងកើត ដើម្បី​កាត់ផ្ដាច់​ផ្លូវ​ពី​ទីក្រុង Izyum ដែល​កងកម្លាំង​រុស្ស៊ី​បាន​រឹបអូស​ជា​មូលដ្ឋាន​យុទ្ធសាស្ត្រ ​ឈាន​ទៅ​រក​ការ​វាយ​ដណ្ដើមយក​ទឹកដី​ជាច្រើន​ទៀត​។

​អ៊ុយ​ក្រែ​ន​និយាយ​ថា ខ្លួន​នៅតែ​បន្ត​ប្រយុទ្ធ​បញ្ឈប់​ការវាយប្រហារ​របស់​រុស្ស៊ី​ នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​កំពង់ផែ Mariupol ដែល​ភាគច្រើន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​វាយ​ប្រយុទ្ធ​គ្នា ​និង​ការ​ទម្លាក់​គ្រាប់បែក​ជាច្រើន​សប្ដាហ៍​មកនេះ។ កងទ័ព​អ៊ុយ​ក្រែ​ន​ក៏បាន​រាយការណ៍​ផង​ដែរ​ថា មានការ​វាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​អាកាសយានដ្ឋាន​មួយ​ក្នុង​ទីក្រុង Dnipro ដែល​បណ្ដាល​ឲ្យ​បុគ្គលិក​សង្គ្រោះ​បន្ទាន់​ចំនួន​ ៥​នាក់​រង​របួស​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        13
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        15
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm