ពលរដ្ឋបន្តសាទរលទ្ធផលបោសសម្អាត Online Scams និងការបណ្ដេញ​ជន​បរទេស​ជាប់​ពាក់ព័ន្ធ​ចេញ​ពីកម្ពុជា

2026/05/04 11:11:53 pm        170

ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមខ្ពស់លើគោលជំហរមុខមាំរបស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាត Online Scams ខណៈថ្មីៗកម្ពុជាបានបន្តបណ្តេញជនបរទេសពាក់ព័ន្ធ ជាង២ពាន់៦រយនាក់ ចេញ​ពី​ប្រទេស។

ក្នុងមួយរយៈពេលក្រោយមកនេះ កងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចនៅទូទាំងប្រទេស បាន​នឹង​កំពុង​បង្កើន​ល្បឿនកាន់តែខ្លាំងក្លា ក្នុងការបើក​ប្រតិបត្តិ​ការ​ចុះ​បង្ក្រា​ប​ទីតាំង​លួច​លាក់​បង្កប់​ឧក្រិដ្ឋ​កម្ម​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានឃាត់​ខ្លួន​ក្រុម​ឧក្រិដ្ឋ​ជន​ចម្រុះ​ជាតិ​សាសន៍​ជា​ច្រើននាក់ និងបានអនុវត្តទោសទណ្ឌច្បាប់ នៃព្រះរាជាណាចក្រកម្ពុជាជាបន្តបន្ទាប់។ ពិសេស​ក៏បានកសាងនីតិវិធី ក្នុងការចាប់បញ្ជូន ខ្លួនជនបរទេសរ៉ាប់ពាន់នាក់ ទៅ​កាន់​ប្រទេស​ដើម​របស់​ពួកគេវិញ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ពលរដ្ឋ ថ្លែងអំណរគុណសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើក​យុទ្ធនា​ការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្មឆបោកអនឡាញ ដែលនេះជាផ្នែក នៃការជួយការពារដល់សន្តិសុខជាតិ និង​ប្រជា​ជន​ សំដៅឲ្យប្រទេសជាតិមានសុខសន្តិភាព។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃ​អគ្គ​នាយ​ដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួងមហាផ្ទៃ បានបន្តធ្វើការបណ្ដេញចេញជនបរទេសសរុបចំនួន២,៦៧១នាក់ ដោយ​ក្នុងនោះស្រីចំនួន៥៨៥នាក់ មាន២៩សញ្ជាតិ រួមមាន៖ ជនជាតិអាមេរិក, ចិន, ឥណ្ឌូនេស៊ី, ប៉ាគីស្ថាន, វៀតណាម អាហ្វ្រិកខាងត្បូង, កាមេរូន, ហ្គាណា, ចិន, តៃវ៉ាន់, ឡាវ, មីយ៉ាន់ម៉ា, នីហ្សេរីយ៉ា​, ឥណ្ឌា, ប៊ូរុនឌី,បង់ក្លាដេស, ស្រីលង្កា, សេរ៉ាឡេអូន, លីបេរីយ៉ា, ប៉ានីហ្សេរីយ៉ា, កូរ៉េ, កេនយ៉ា, បេនីន, រុស្សី, តូហ្គោល, នេប៉ាល់, អាល្លឺម៉ង់, ថៃ និងម៉ាឡេស៊ី ជាដើម៕ អត្ថបទ៖ លីហេង 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm