អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជាជួបពិភាក្សាជាមួយប្រធានបេសកកម្ម ICRC ប្រចាំ​កម្ពុជា អំពីស្ថានភាពរស់នៅរបស់ជនភៀសសឹកនៅតាមជម្រកបណ្តោះអាសន្ន និង​យន្តការ​ជួយ​គាំពារ​បន្ថែម

2026/05/04 11:18:43 pm        218

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទទី៤ ខែឧសភា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គ​លេខា​ធិការ​រង​ទី១ កាកបាទក្រហមកម្ពុជា បានអនុញ្ញាត​ឱ្យ​ប្រតិភូ​គណៈក​ម្មាធិការ​អន្តរជាតិ​នៃ​កាក​បាទ​ក្រហម ​(ICRC) ដឹកនាំដោយលោកស្រី ដរហ្សា ណាហ្សេមី សាល់មែន (Mrs.Dorsa Nazami-Salman) ប្រធានបេសកកម្ម អាយ.ស៊ី.អរ.ស៊ី ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ជំនួបនេះមានគោលបំណងសំខាន់ក្នុងការចែករំលែកព័ត៌មានស្តីពីបច្ចុប្បន្នភាព និង​លទ្ធផល​នៃ​ការ​ប៉ាន់​ប្រមាណស្ថានភាពរស់នៅរបស់ជនភៀសសឹក ដែលកំពុង​ស្នាក់​នៅ​តាម​ជម្រក​បណ្តោះ​អាសន្ន​។

កាកបាទក្រហមកម្ពុជា និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានពិភាក្សា​ដោយផ្តោត​លើ​បញ្ហា​សំខាន់ៗ រួមមាន ការបណ្តុះបណ្តាល និងការអប់រំអំពីមីន សំណល់ជាតិផ្ទុះពីសង្រ្គាម ការ​បំពេញ​ការងារប្រកបដោយសុវត្ថិភាព ច្បាប់មនុស្សធម៌អន្តរជាតិ អនាម័យទឹកស្អាត បរិស្ថាន និង​វិធានការលើកកម្ពស់សុខភាពសាធារណៈ ដើម្បីធានា​ថា​ជន​ភៀស​សឹក​ទទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សមរម្យ និងមានសុវត្ថិភាព ។

ក្នុងឱកាសនោះផងដែរ កាកបាទក្រហមកម្ពុជា និង អាយ.ស៊ី.អរ.ស៊ី. បានពិភាក្សា​អំពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងការសម្របសម្រួលការងាររវាងស្ថាប័នទាំងពីរ ដើម្បីឆ្លើយតប​ទាន់​ពេល​វេលា ​និងមានប្រសិទ្ធភាពចំពោះតម្រូវការបន្ទាន់របស់ជនភៀសសឹក៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        49
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm