លោក Modi សម្លឹងដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ខណៈរដ្ឋសំខាន់ៗរបស់ឥណ្ឌាចាប់ផ្តើមរាប់សន្លឹកឆ្នោត

2026/05/04 11:42:11 pm        75

ប្រទេសឥណ្ឌាបានចាប់ផ្តើមរាប់សន្លឹកឆ្នោត នៅក្នុងរដ្ឋសំខាន់ៗជាច្រើន នៅថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) ដោយនេះផ្តល់នូវការវាស់ស្ទង់ប្រជាប្រិយភាពរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅចំពោះមុខបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកាន់តែតានតឹង។

លទ្ធផលគឺមានសារៈសំខាន់ជាពិសេស នៅភាគខាងកើតរដ្ឋ West Bengal ជាកន្លែងដែលគណបក្ស Bharatiya Janata (BJP) របស់លោក Modi កំពុងស្វែងរកជ័យជម្នះលើកដំបូង ទល់នឹងរដ្ឋមន្ត្រីប្រចាំរដ្ឋ លោកស្រី Mamata Banerjee ដែលបានគ្រប់គ្រងរដ្ឋនេះអស់រយៈពេល ១៥ឆ្នាំមកហើយ។

ការស្ទង់មតិពីកន្លែងបោះឆ្នោត នៅចុងបញ្ចប់នៃការបោះឆ្នោត កាលពីសប្តាហ៍មុន បានបង្ហាញថា គណបក្ស BJP មានប្រៀបបន្តិចបន្តួច លើគណបក្សរបស់អ្នកស្រី Banerjee។ យុទ្ធនាការនេះ បានឃើញការប្រកួតប្រជែងដ៏តានតឹង រវាងភាគីទាំង២ ហើយត្រូវបានគ្របដណ្ដប់ដោយការផ្លាស់ប្តូរដ៏ចម្រូងចម្រាស ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលគណបក្សប្រឆាំងបានលើកឡើងថា គណបក្សរបស់លោក Modi កំពុងប្រើប្រាស់ ដើម្បីបង្វែរលទ្ធផលឲ្យនៅខាងលោក។

ដោយត្រូវបានគេស្គាល់ថា Special Intensive Revision (ការកែប្រែខ្លាំងពិសេស) ដំណើរការនេះបានគ្របដណ្ដប់លើបញ្ហាយុទ្ធនាការប្រពៃណីនានា ដូចជាបញ្ហាការងារ និងអតិផរណាជាដើម។ ជ័យជម្នះនៅរដ្ឋ West Bengal នឹងពង្រីកការគាំទ្រ ចំពោះគណបក្ស BJP លើសពីទីតាំងប្រពៃណីដ៏រឹងមាំរបស់ខ្លួន នៅភាគខាងជើង និងខាងលិចនៃប្រទេសឥណ្ឌា។

លទ្ធផល នៅរដ្ឋ West Bengal មិនត្រឹមតែមានសារៈសំខាន់ សម្រាប់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់នយោបាយជាតិផងដែរ ព្រោះវាអាចកំណត់សំឡេង សម្រាប់ការបោះឆ្នោតជាតិ នៅឆ្នាំ២០២៩។ នេះបើយោងតាមលោកបណ្ឌិត Priyankar Upadhyaya អ្នកវិភាគនយោបាយ នៅសាកលវិទ្យាល័យ Banaras Hindu៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        3
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        103
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm