ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថារដូវក្ដៅខាងមុខនេះនឹងក្លាយជាពេលវេលាសម្រេចចិត្តដ៏សំខាន់ ដោយជំរុញបណ្ដាមេដឹកនាំសហភាពអឺរ៉ុប ឲ្យជំរុញទីក្រុងមូស្គូទៅកាន់ផ្លូវការទូត។

ថ្លែងនៅកិច្ចប្រជុំកំពូលសហគមន៍នយោបាយសហភាពអឺរ៉ុប ក្នុងទីក្រុង Yerevan មេដឹកនាំអ៊ុយក្រែនរូបនេះបានចង្អុលទៅកាន់ផែនការសម្រាប់ព្យុហយាត្រាថ្ងៃ៩ឧសភា ដោយគ្មានគ្រឿងយុទ្ធោបករណ៍យោធា ជាសញ្ញានៃភាពទន់ខ្សោយ។
លោក Zelenskyy បាននិយាយថា ប្រសិនបើរឿងនោះកើតឡើង វានឹងជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលពួកគេមិនមានលទ្ធភាពទិញឧបករណ៍យោធា ហើយពួកគេខ្លាចថាយានដ្រូន អាចនឹងហោះលើទីលានចតុរង្គក្រហម។
លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បាននិយាយនៅថ្ងៃចន្ទនេះថា យានដ្រូនមួយគ្រឿងបានវាយប្រហារអគារមួយនៅជិតផ្លូវ Mosfilmovskaya ភាគកណ្តាល ដោយបន្ថែមថាពុំមានអ្នកស្លាប់ និងរបួសនោះទេ។
នៅទីក្រុង Yerevan លោក Zelenskyy បាននិយាយថា ការគាំទ្រយ៉ាងខ្លាំងពីអន្តរជាតិចំពោះទីក្រុងគីវត្រូវតែបន្ត ដោយនិយាយឡើងវិញនូវការអង្វររបស់លោកសម្រាប់ការគាំទ្របន្ថែមទៀត៕

