សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារថ្មី ខណៈដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស

2026/05/05 03:39:12 pm        150

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារថ្មីនៅក្នុងឈូងសមុទ្រកាលពីថ្ងៃចន្ទ ៤ ឧសភា  សប្ដាហ៍នេះ ខណៈពួកគេតស៊ូដណ្ដើមគ្នាគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) ដោយការបិទផ្លូវសមុទ្រដ៏ចម្រូងចម្រាស ដែលធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយមួយរង្គោះរង្គើ។

ការបាញ់មីស៊ីល និងយានដ្រូន ជាបន្តបន្ទាប់បានកើតឡើងក្រោយលោកប្រធានាធិបតីអាមេរិក Donald Trump បានបើកកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ដើម្បីជួយសង្គ្រោះនាវាដឹកប្រេង និងនាវាផ្សេងទៀតដែលជាប់ក្នុងច្រកសមុទ្រនេះ ជាផ្លូវពាណិជ្ជកម្មថាមពលដ៏សំខាន់ ត្រូវបានបិទស្ទើរតែទាំងស្រុងចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ខែកុម្ភៈ២០២៦ ជាសង្គ្រាមមួយដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់។

មុនពេលថ្ងៃចន្ទចប់ទៅ នាវាពាណិជ្ជកម្មជាច្រើននៅក្នុងឈូងសមុទ្របានរាយការណ៍ពីការផ្ទុះ ឬអគ្គិភ័យ ដោយសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានបំផ្លាញទូកយោធាអ៊ីរ៉ង់តូចៗចំនួនប្រាំមួយគ្រឿង ហើយកំពង់ផែប្រេងមួយនៅអារ៉ាប់រួម ដែលជាទីតាំងមូលដ្ឋានយោធាអាមេរិកដ៏ធំមួយ ត្រូវបានបំផ្លាញដោយមីស៊ីលអ៊ីរ៉ង់។

លោក Trump បាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម Truth Social ថា សហរដ្ឋអាមេរិកបានបាញ់កម្ទេចទូកអ៊ីរ៉ង់តូចៗចំនួនប្រាំពីរគ្រឿង ដោយបន្ថែមថា ទូកទាំងនោះគឺជា អ្វីដែលអ៊ីរ៉ង់ នៅសល់។

នេះជាការប៉ុនប៉ងប្រើប្រាស់កម្លាំងយោធាជាលើកដំបូងចាប់តាំងពីការប្រកាសបទឈប់បាញ់កាលពីខែមុន ដើម្បីបើកផ្លូវដឹកជញ្ជូនថាមពលដ៏សំខាន់បំផុតរបស់ពិភពលោក ដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បាននិយាយថា អាចកើតឡើងបានលុះត្រាតែមានការអនុញ្ញាតពីខ្លួន។ តម្លៃធានារ៉ាប់រងដឹកជញ្ជូនក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កងទ័ពជើងទឹកអាមេរិកបានបិទផ្លូវពាណិជ្ជកម្មរបស់អ៊ីរ៉ង់តាមសមុទ្រ ដែលអ៊ីរ៉ង់និយាយថា សកម្មភាពបែបនេះគឺជាទង្វើសង្គ្រាម៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        50
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        80
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm