ពលរដ្ឋបន្តចាកចេញពីភ្នំពេញ ទៅស្រុកកំណើតនិងទៅខេត្តគោលដៅទេសចរណ៍ ដើម្បីឈប់សម្រាកចូលឆ្នាំថ្មី

2022/04/11 08:14:42 pm        501

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅធ្វើការ និងសិក្សានៅរាជធានីភ្នំពេញ កំពុងបន្តចាកចេញពីរាជធានីភ្នំពេញ ទៅតាមស្រុកកំណើត និងខេត្តគោលដៅទេសចរណ៍។ ការចាកចេញពីរាជធានីភ្នំពេញនេះ គឺអាចបន្តរហូតដល់ថ្ងៃ ១៤ ខែមេសា ជាថ្ងៃឈប់សម្រាកផ្លូវការទូទាំងប្រទេស។

ខណៈពេលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់ លំហូរនៃការធ្វើដំណើរចាក​ចេញពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តជាស្រុកកំណើត ​និងខេត្តគោលដៅទេសចរណ៍ ក៏ចាប់ផ្ដើមមានការកើនឡើងផងដែរ។

ការធ្វើដំណើរចាកចេញ ឃើញមានការកើនឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះដោយសាររោងចក្រមួយចំនួន ទទួលបានការ​ឈប់​សម្រាក​រយៈពេលរហូតដល់​ពេញមួយសប្ដាហ៍។

ជាក់ស្ដែងសម្រាប់ព្រឹកថ្ងៃចន្ទនេះ ក៏មានចំនួនប្រជាពលរដ្ឋបានមករង់ចាំដើម្បីធ្វើដំណើរ​តាមរថយន្ត​ដឹកដំណើរ និង​រថយន្ត​ឈ្នួល​នៅ​ចំណុចជុំវិញផ្សារថ្មីផងដែរ។​ ស្រ្តីមួយរូប ​និងសមាជិកក្រុមគ្រួសារ ដែលទើបធ្វើដំណើរមកពីប្រទេស ​ប៊េហ្សិក ​បានបញ្ជាក់ប្រាប់​ BTVថា ​ក្រុម​គ្រួសារគាត់ គឺ​កំពុងរង់ចាំ​រថយន្តដើម្បីធ្វើដំណើរទៅលេងកំសាន្តនៅខេត្តសៀមរាប សម្រាប់ឱកាសចូលឆ្នាំខ្មែរ។ ក្នុងនាមជាគាត់ជាជនជាតិខ្មែររស់នៅបរទេស គាត់ពិតជាសប្បាយចិត្តពេល​មើលឃើញពីភាព​រីកចំរើន​របស់កម្ពុជា។

សម្រាប់ស្រ្តីមួយរូបទៀត ដែលកំពុងរង់ចាំរថយន្តផងដែរនោះ លើកឡើងថា ​គាត់និងក្រុមគ្រួសារ មិត្តភ័ក្ដិ​ គឺកំពុងរង់ចាំធ្វើដំណើរទៅស្រុកកំណើត ​ដើម្បីជួបជបងប្អូន។ គាត់ថាការចាកចេញ​នៅឆ្នាំនេះ​ គឺចាកចេញទាំងសប្បាយចិត្ត​ ដោយមិនសូវមានការព្រួយបារម្ភនោះទេ។

សម្រាប់ឆ្នាំនេះ ទោះមានការចាកចេញពីភ្នំពេញ ​ទៅបណ្ដាខេត្តយ៉ាងណាក្ដី ​តែលោក​ សេង គឹមស្រៀង​ ជាអ្នកបើករថយន្តឈ្នួលគោលដៅពីភ្នំពេញ ​ទៅខេត្តកំពង់ឆ្នាំង លើកឡើងថា​សម្រាប់​ឆ្នាំនេះ គាត់ហាកពិបាកក្នុងការស្វែងរកភ្ញៀវជាងរាល់ឆ្នាំ។

លោកថា កម្មករកម្មការិនី​ សព្វថ្ងៃមានម៉ូតូដោយខ្លួនឯង​ បែបនេះ​គេទៅស្រុកកំណើត​ដោយជិះម៉ូតូ ព្រោះពីភ្នំពេញ​ទៅខេត្តកំពង់ឆ្នាំង​ ក៏មិនសូវឆ្ងាយ។

ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ ​តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំ កម្មវិធីសង្រ្កាន្ត​និងតុបតែងយ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។

ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ​ក៏ស្របពេលដែលកម្ពុជា​ មានករណីឆ្លងកូវីដធ្លាក់ចុះ មកត្រឹម ២ខ្ទង់ប្រចាំថ្ងៃ ​និងស្របពេលដែលកម្ពុជា​សម្រេច​ជោគជ័យធំធេង​លើ​ការ​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ៕ អត្ថបទ៖ គឺមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        44
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        88
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm