ខេត្តកណ្តាល និងកំពង់ស្ពឺរំពឹងឡើងវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទះកុមារា ក្នុងការប្រកួត​បឋម​សិក្សា​ថ្នាក់​ជាតិ​ឆ្នាំនេះ

2026/05/05 06:03:50 pm        149

ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៦ បានចាប់ផ្តើម៤ថ្ងៃហើយ ក្នុងនោះ​ប្រភេទ​កីឡា​ជា​ច្រើន​បាន​ដំណើរ​ការ​ជា​បន្ត​បន្ទាប់។ ចំណែក​កីឡាបាល់​ទះ​កុមារា​បាន​ប្រកួតដ​ល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ការប្រកួតនេះ ខេត្តកណ្តាលប និងកំពង់ស្ពឺបានដាក់គោលដៅរៀងៗខ្លួនថា នឹង​ឡើង​វគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតនេះ។

ដើម្បី​សម្រេចគោលដៅនេះ លោក ពេជ ណារ៉េត ប្រតិភូប្រភេទកីឡាបាល់ទះខេត្តកណ្តាល បាន​គូស​បញ្ជាក់​ថា ខេត្តកណ្តាលបានប្រកួត ២ប្រកួតហើយ ក្នុងនោះឈ្នះ១ និងចាញ់១ លេខ​២​ក្នុង​ពូល ​ឡើងទៅវគ្គបន្ត។ ចំណែកការប្រកួតបន្ត លោកនឹងខិតខំប្រឹងប្រែង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឡើង​​​ទៅវគ្គផ្តាច់ព្រ័ត្រ ព្រោះថាឆ្នាំមុនខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ២ (មាដាយ​ប្រាក់​)ក្នុ​ង​ការប្រកួតបឋមសិក្សាថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ លោក សារ៉ាត់ ភារុណ គ្រូជំនួយ ក្រុមបាល់ទះកុមារា ខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការ​ចូល​រួមការប្រកួតលើកនេះ ជាលើកដំបូងរបស់ក្រុម មានអារម្មណ៍ថា ភ័យ ផង អរផង ។ លោក​បាន​សរសើរ ខេត្តកណ្តាថា ជាក្រុមខ្លាំង ប៉ុន្តែការប្រកួតប៉ះជាមួយគ្នានេះ ជាសំណាងខ្លះដែរ ក្នុង​ការទទួលបានជ័យជំនះ។

សូមជម្រាបផងដែរថា ការប្រកួតបឋមសិក្សាថ្នាក់ជាតិឆ្នាំ ២០២៥ ២០២៦ ធ្វើឡើងចាប់ផ្តើម ពីថ្ងៃ​ទី១ ដល់ថ្ងៃទី៩ ខែឧសភា។ មាន ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូល​រួម​សរុប​ចំនួន ២៦៨៩នាក់ ប្រកួត១២ប្រភេទកីឡា លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ដោយ​ប្រើ​ប្រាស់​ទីលាន​ចំនួន ១០ទីតាំងផងដែរ៕


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm