រដ្ឋមន្ដ្រីទេសចរណ៍ ចាត់ទុកការជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ បង្ហាញពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេល និងទីកន្លែង

2026/05/05 08:45:31 pm        185

ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រលើកដំបូងនៅកម្ពុជា ដែល​រៀប​ចំ​ដោយ​ក្លិប​កីឡា​ជិះ​កង់​អូដាក​កម្ពុជា បានបញ្ចប់ដោយជោគជ័យ ក្រោយចំណាយពេល ៣យប់ ៤ថ្ងៃ ឬប្រមាណ ៩០ម៉ោង ដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍នេះ ជា​ការ​បង្ហាញ​ប្រាប់ពិភពលោកថា កម្ពុជាមានសន្ដិភាព សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សម្រាប់​ភ្ញៀវទេសចរក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិ។

ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញបំពាក់មេដាយកិត្តិយស​សំណេះ​សំណាល ​និងផ្ដល់ការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលបានចូលរួម និង​ទទួល​បាន​ជ័យ​លាភី ​នៅទីស្ដីការក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ បន្ទាប់ពីព្រឹត្តិការណ៍​ជិះ​កង់​ចម្ងាយ​ឆ្ងាយ​លើក​ដំបូងនេះ បានចាប់ផ្ដើមតាំងពីម៉ោង ៤ព្រឹកថ្ងៃទី១ រហូតដល់យប់ថ្ងៃទី៤ ខែ​ឧសភា ​ឆ្នាំ២០២៦ កន្លងទៅ ដោយបានឆ្លងកាត់ ១២រាជធានី-ខេត្តនៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កីឡាក៏សំខាន់ ទេសចរណ៍ក៏សំខាន់ ហើយកីឡា បូក​ទេសចរណ៍ គឺជាការលើកកម្ពស់តម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ ពិសេស​ក្នុង​ឱកាស​ដែល​កម្ពុជា ​ទើបបើកយុទ្ធនាការរដូវកាលបៃតង ឆ្នាំ២០២៦ ដើម្បីជាប្រយោជន៍រួម សម្រាប់​ប្រជា​ពលរដ្ឋ​ សេដ្ឋកិច្ច និងប្រទេសជាតិ ហើយតាមរយៈការជិះកង់ ទាំងថ្ងៃ ទាំងយប់នេះ ក៏បង្ហាញថា កម្ពុជា គឺមានសុខសន្ដិភាព និងសុវត្ថិភាពពេញលេញផងដែរ។

ទន្ទឹមជាមួយកីឡាករជនជាតិឥណ្ឌា ឌីប៉ាក់ ដែលបានជិះកង់បញ្ចប់ទីចម្ងាយ ១,២១២គីឡូម៉ែត្រ បាន​បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ជាមួយមោទនភាព ដែលបានធ្វើដំណើរឆ្លងកាត់រាជធានី-ខេត្ត​ជា​ច្រើន ​ប្រកបដោយភាពកក់ក្ដៅ និងការស្វាគមន៍ពីប្រជាពលរដ្ឋតាមដងផ្លូវ ហើយ​លោក​ក៏​បាន​លើក​ទឹក​ចិត្តដល់អ្នកជិះកង់ ឬទេសចរណ៍បរទេស ដែលមិនទាន់បានមកលេងកម្ពុជា គួរ​មក​កម្សាន្ដ​នៅ​កម្ពុជា​ឲ្យ​បាន​ម្ដង​យ៉ាង​តិច​ក្នុង​មួយជីវិតទៀតផង។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់ចម្ងាយ ១,២១២គីឡូម៉ែត្រ ដែលក្លិបកីឡាជិះកង់អូដាក បាន​រៀប​ចំ​នាដើ​មខែឧសភានេះ បានចាប់ផ្ដើមចេញដំណើរពីវិមានឯករាជ្យរាជធានីភ្នំពេញ ហើយ​ឆ្លង​កាត់ ​១១ខេត្តផ្សេងទៀត រួមមានខេត្តកណ្តាល ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្ដក្រចេះ ខេត្តស្ទឹង​ត្រែង ​ខេត្តព្រះវិហារ ខេត្តសៀមរាប បន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្ត​កំពង់​ឆ្នាំង ​ក្រោមការដឹកនាំរបស់លោក ឈួន សុភ័ក្ដ្រ ប្រធានក្លិប ហើយមានការចូលរួមសម្របសម្រួល និង​ជិះ​ផ្ទាល់​ផងដែរ ពីឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិក្រសួងទេសចរណ៍ ព្រមទាំងកីឡាករ-កីឡា​ការិនីជាតិ-អន្ដរជាតិសរុប ៧ប្រទេស ដែលបានចូលរួមព្រឹត្តិការណ៍នេះ៕ អត្ថបទ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm