រដ្ឋមន្រ្ដី កសិកម្ម-ទឹក-ជនបទ ប្ដេជ្ញាបន្តសហការ​ធានា​បង្កើន​ប្រសិទ្ធភាព​ការងារ​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ

2026/05/05 09:33:37 pm        145

ភ្នំពេញ៖ រដ្ឋមន្រ្ដីចំនួនបីក្រសួងគ្រប់គ្រងលើវិស័យ កសិកម្ម-ទឹក និងជនបទ បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ជា​ថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាង​ពេញ​ទំហឹង​ដល់​ក្រុម​ការ​ងារ​កសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និងវិជ្ជាជីវៈខ្ពស់​ក្នុង​ការ​បម្រើ​ឧត្តម​ប្រយោជន៍ជាតិ។

ការបង្ហាញនូវការប្ដេជ្ញានេះ ធ្វើនៅកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ កាល​ពី​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម ដើម្បី​ពិនិត្យ វឌ្ឍនភាពការងាររួមគ្នា ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍​កសិករ​ប្រើ​ប្រាស់​ទឹក ​និងភូមិគំរូ។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង៣ផងដែរ។

ក្រោយកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។

បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យ ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានទទួលស្គាល់ និងឯកភាពនូវចំណុចដូចខាងក្រោម៖

១. ក្នុងស្មារតីសហថាមពលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទាំងបី បានបង្ហាញយ៉ាងច្បាស់នូវការបង្រួបបង្រួមឆន្ទៈតែមួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

២. វាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាព ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយ ក្រុមការងារត្រីវិស័យ (កសិកម្ម-ទឹក-ជនបទ)។

៣. សម្រេចឯកភាពលើលក្ខខណ្ឌការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ សម្រាប់ឆ្នាំ ២០២៧-២០៣១ ដើម្បីធានានិរន្តរភាពការងារនាពេលអនាគត។

៤. ឯកភាពជម្រុញការអនុវត្តសកម្មភាពរួមគ្នានៅតាមសហគមន៍គោលដៅ និងបន្តចុះសិក្សាស្វែង យល់បន្ថែមអំពីសហគមន៍ដែលមានសក្តានុពលផ្សេងទៀត ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុង ជំហានបន្ទាប់។

៥. ប្តេជ្ញាខិតខំកៀរគរធនធាន និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពត្រីវិស័យ។

៦. សនិទានកម្មថវិកា (Budget Rationalization) និងរៀបចំផែនការថវិកា សម្រាប់គាំទ្រដល់ការ អនុវត្តផែនការសកម្មភាពរួមរបស់ក្រុមកាងារត្រីវិស័យ។

៧. ឯកភាពដាក់បញ្ចូលទីតាំងដែលមានជនភៀសសឹកស្នាក់នៅ ក្នុងផែនការសកម្មភាពរបស់ក្រុម ការងារត្រី-វិស័យក្នុងគោលដៅលើកកម្ពស់ជីវភាព។

៨. ឯកភាពសិក្សាលម្អិតនៅទីតាំងប្រភពទឹកដែលមានលទ្ធភាពសាងសង់ប្រព័ន្ធស្តុកទឹកសម្រាប់ដាំ ស្មៅចំណីគោ។

៩. ឯកភាពចូលរួមវិបស្សនា (Retreat) រួមគ្នាដើម្បីរៀបចំផែនការសកម្មភាពនិងផែនការថវិកា៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm