ក្រុមគ្រូពេទ្យចាប់ផ្ដើមផ្ដល់វ៉ាក់សាំងគ្រុនស្វិតដៃជើងដូសទី២ ដល់កុមារអាយុក្រោម៥ឆ្នាំ

2026/05/05 09:54:47 pm        432

ក្រុមគ្រូពេទ្យចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ បាន​ចាប់​ផ្ដើម​ផ្ដល់​ថ្នាំ​វ៉ាក់​សាំង​បង្ការ​គ្រុនស្វិតដៃជើង ដូសទី ២ ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់សាំងនេះ ជា​ថ្នាំ​បន្តក់​ ដែលក្រុមគ្រូពេទ្យផ្ដល់ជូនដោយមិនគិតថ្លៃនៅតាមមណ្ឌលសុខភាព និងមាន​ការ​ចុះ​ទៅ​ដល់​ទីតាំង​តាមភូមិនីមួយៗដោយផ្ទាល់ផងដែរ។

ក្រុមគ្រូពេទ្យ បានបែងចែកការងារទាំងនៅទីតាំងមណ្ឌលសុខភាព ក៏​ដូច​ជា​ការ​ចុះ​ទៅ​តាម​ទីតាំង​ភូមិ​នីមួយ​ៗ ដើម្បីផ្ដល់វ៉ាក់សាំងបង្ការគ្រុនស្វិតដៃជើងដល់កុមារ ដែលមានអាយុក្រោម ៥ឆ្នាំ។ វ៉ាក់​សាំង​បង្ការគ្រុនស្វិតដៃជើងនេះ គឺមានចំនួន ២លើក ដោយលើកទី ១កន្លង​ទៅ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ដល់ថ្ងៃទី ៣០ ខែមេសា រីឯលើកទី ២នេះ ផ្ដល់ជូនចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត ឌី ប៊ុនលន ជាអ្នកកាន់កម្មវិធីផ្ដល់វ៉ាក់សាំងនៃការិយាល័យស្រុកប្រតិបត្តិបាសាក់ បាន​លើក​ឡើងថា ក្រុមការងាររបស់លោក​គ្រូ​បច្ចុប្បន្ន​កំពុង​បំពេញ​ការងារ​សម្រាប់​ភូមិ​សាស្ត្រ​ខណ្ឌ​មានជ័យ​។ ក្រុមការងារផ្ដល់វ៉ាក់សាំង មាននៅគ្រប់មណ្ឌលសុខភាព ហើយក្រុមការងារដទៃទៀត បែង​ចែកចុះទៅផ្ដល់វ៉ាក់សាំងនៅតាមទីតាំងភូមិនីមួយៗតែម្ដង។ លោកថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ក្រុមការងាររបស់លោក នឹងចុះផ្ដល់វ៉ាក់សាំង នៅក្នុងភូមិសាស្ត្រ​ខណ្ឌច្បា​រ​អំពៅ​ផង​ដែរ ដើម្បីធានាសុវត្ថិភាពដល់កុមារអាយុក្រោម ៥ឆ្នាំ។ ក្នុងនាមជាគ្រូពេទ្យមួយរូប លោក​អំពាវ​នាវ​ដល់​អាណា​ព្យាបាល ដែលមានកូនអាយុក្រោម ៥ឆ្នាំ ត្រូវជូនកូនមកទទួល​វ៉ាក់សាំង​បង្ការ​គ្រុន​ស្វិត​ដៃ​ជើង​ជាជាចាំបាច់។

សម្រាប់អាណាព្យាបាល ម្នាក់ៗមានការយល់ដឹងច្រើន ពិសេសគិតគូដល់សុខភាពរបស់កូន។ ពួក​គាត់​បាន​ជូនកូនមកទទួលវ៉ាក់សាំងនៅមណ្ឌលសុខភាព ហើយអ្នក​ខ្លះ​ក៏​បាន​ជូន​កូន​មក​ទទួល​វ៉ាក់​សាំង​នៅទីតាំងភូមិដែលក្រុមគ្រូពេទ្យ បានចុះទៅផ្ទាល់។ ពួកគាត់ថា នេះជាកាតព្វកិច្ចមួយ ដែល​អាណាព្យាបាលគ្រប់រូប ត្រូវបំពេញសសម្រាប់កូន។

គ្រុន​ស្វិត​ដៃជើង ពុំអាចព្យាបាលបាននោះទេ តែអាចបង្ការដោយការប្រើប្រាស់ថ្នាំវ៉ាក់សាំង។ បច្ចុប្បន្ន កម្ពុជាកំពុងផ្ដល់ថ្នាំវ៉ាក់សាំងបន្តក់បង្ការគ្រុនស្វិតដៃជើង ដល់កុមារអាយុក្រោម ៥ឆ្នាំ។ ការ​ផ្ដល់វ៉ាក់សាំងនេះ ផ្ដល់ជូនដោយមិនគិតថ្លៃនោះទេ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        205
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        114
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm