វាយកូនគោល៖ កីឡាករវាយកូនគោលលេខ ១ ពិភពលោក Scottie Scheffler រកបានជើងឯកពានរង្វាន់ធំដំបូងក្នុងអាជីពរបស់ខ្លួន ក្រោយយកឈ្នះជើងឯកកម្មវិធីធំ Masters ថ្ងៃអាទិត្យម្សិលមិញនេះ។

Scottie Scheffler ធ្វើបាន ១អាន់ឌើផានៅថ្ងៃចុងក្រោយ និងបញ្ចប់ការប្រកួតទាំងស្រុង ១០អាន់ឌើផា។ ១០អាន់ឌើផានេះកីឡាករវ័យ ២៥ឆ្នាំ Scottie Scheffler បានយកឈ្នះអ្នកលេខ ២ អតីតកីឡាករលេខ ១ ពិភពលោក Rory McIlroy ដែលធ្វើបានសរុប ៧អាន់ឌើផា។ ចំណែកឯកីឡាករលំដាប់លេខ ៣ ពិភពលោក Cameron Smith ដែលប៉ុនប៉ងចង់ឈ្នះពានកម្មវិធីធំពីរ Players Championship និង Masters នេះបានត្រឹមបញ្ចប់នៅចំណាត់ថ្នាក់លេខ ៣ ធ្វើបាន ៥អាន់ឌើផាស្មើគ្នាជាមួយ Shane Lowry។ ការប្រកួតនេះក៏មានការចូលរួមពីអតីតកីឡាករលេខ ១ ពិភពលោក Tiger Woods ផងដែរដែលជាការបង្ហាញខ្លួនប្រកួតកម្មវិធីទី៥ តាំងពីជួបគ្រោះថ្នាក់ចរាចរ៕
អត្ថបទ៖នាង សុភាវុធ