អ៊ីរ៉ង់៖ គ្មានដំណោះស្រាយយោធាចំពោះវិបត្តិទេ ខណៈព្រមានអំពីភាពតានតឹងនៅច្រកសមុទ្រ Hormuz

2026/05/05 11:55:07 pm        41

នាព្រឹកថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា «គ្មានដំណោះស្រាយយោធា ចំពោះវិបត្តិនយោបាយទេ» ដោយព្រមានសហរដ្ឋអាមេរិក និងអារ៉ាប់រួម អំពីការកើនឡើងនូវភាពតានតឹងបន្ថែមទៀត នៅក្នុងច្រកសមុទ្រ Hormuz។

នៅលើវេទិកាបណ្ដាញសង្គម X លោក Araghchi បានលើកឡើងថា «ហេតុការណ៍ នៅច្រកសមុទ្រ Hormuz បង្ហាញយ៉ាងច្បាស់ថា គ្មានដំណោះស្រាយយោធានោះឡើយ ចំពោះវិបត្តិនយោបាយ» ដោយលោកបានបន្ថែមថា «ខណៈពេលដែលការចរចា កំពុងមានវឌ្ឍនភាព ដោយមានកិច្ចខិតខំប្រឹងប្រែងពេញដោយក្ដីសប្បុរសរបស់ប្រទេសប៉ាគីស្ថាន សហរដ្ឋអាមេរិកគួរតែប្រុងប្រយ័ត្ន ចំពោះការណ៍ដែលត្រូវបានទាញត្រឡប់ឲ្យចូលទៅក្នុងស្ថានភាពលំបាកវិញដោយក្រុមទុច្ចរិត។ អារ៉ាប់រួមក៏គួរតែគិតគូរឲ្យច្បាស់លាស់ដូចគ្នាដែរ»។

លោក Araghchi ក៏បានបដិសេធផែនការ «Project Freedom» (គម្រោងសេរីភាព) របស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីអមដំណើរនាវាពាណិជ្ជកម្មចេញពីច្រកសមុទ្រនេះ ដោយបញ្ជាក់ថា «គម្រោងសេរីភាព គឺជា គម្រោងជាប់គាំង»។

អ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកនៅថ្ងៃចន្ទ ដោយផ្តោតលើអារ៉ាប់រួម។ ការវាយប្រហារថ្មី ដោយមីស៊ីល និងយានដ្រូន បានក្លាយជាការមានឧប្បត្តិហេតុបែបនេះលើកដំបូង ចាប់តាំងពីបទឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីខែមុន។

គួរបញ្ជាក់ថា ភាពតានតឹងក្នុងតំបន់ បានកើនឡើង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក នៅតំបន់ឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ផងដែរ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm