ព្រះសង្ឃ និងពលរដ្ឋ អំពាវនាវសប្បុរសជនចូលរួមបរិច្ចាគជាមួយកាកបាទក្រហមកម្ពុជា បន្ត​កិច្ច​ការ​មនុស្សធម៌

2026/05/06 12:05:45 am        229

ព្រះសង្ឃ និងប្រជាពលរដ្ឋ លើកឡើងថា កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការ​បំពេញ​កិច្ចការមនុស្សធម៌ និងជួយពលរដ្ឋក្រីក្រ ជួបការលំបាក ចំគោលដៅ។ ពលរដ្ឋ អំពាវនាវ​ដល់​សប្បុរសជន បន្តចូលរួមបរិច្ចាគថវិកា តាមលទ្ធភាព ដើម្បីគាំទ្រ​សកម្ម​ភាព​មនុស្ស​ធម៌​ របស់កាកបាទក្រហមកម្ពុជា។

ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានប្រាប់ BTV នៅ​ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦នេះ ថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​ព្រះ​មហា​ក្សត្រី ​ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបំពេញកិច្ចការមនុស្សធម៌យ៉ាងសកម្ម និង​ទាន់​ពេល​វេលា។ ជាក់ស្ដែង ជនចាស់ជរាគ្មានទីពឹង ស្រ្ដីមេម៉ាយ ក្មេងកំព្រា ជនពិការ និងពលរដ្ឋ ដែល​រងគ្រោះព្រោះគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗ កាកបាទ​ក្រហម​តែង​តែផ្ដ​ល់ជំ​នួយ​សង្រ្គោះ​បាន​ទាន់ពេលវេលាជានិច្ច។

ប្រជាពលរដ្ឋ អំពាវនាវសូមឲ្យសប្បុរសជន ចូលរួមបន្តទៀត ក្នុងការបរិច្ចាគថវិកា ដើម្បី​គាំ​ទ្រ​សកម្ម​ភាព​មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ជនរងគ្រោះ និង​ជន​ងាយ​រង​គ្រោះ​បំផុត​។

កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌ ដែលបំពេញបេសកកម្ម សង្រ្គោះពលរដ្ឋក្រីក្រ រង​គ្រោះ ​ជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ វណ្ណៈ ជំនឿសាសនា ឬ​និន្នា​ការ​នយោបាយ​នោះ​ឡើយ។ តាមរយៈស្មារតីនេះ កាកបាទក្រហមកម្ពុជា បានក្លាយជា ស្ថាប័ន​ដែល​ផ្ដល់​ភាព​កក់ក្ដៅបំផុតជូនពលរដ្ឋ។ សូមជម្រាបជូនថា ឆ្នាំ២០២៦នេះ គឺជាខួបលើកទី១៦៣ ទិវា​ពិភព​លោក ​កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ “បន្តរួមកម្លាំងគ្នា ដើម្បី​មនុស្សធម៌»៕ អត្ថបទ៖ លៀ ស៊ីណា 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        171
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        111
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm